ព្រះត្រៃបិដក ភាគ ៥៤

 ​[​៥៦​]​ ​គ្រានោះ​ ​ស​ភិ​យ​បរិ​ព្វា​ជ​ក​។​បេ​។​ ​បាន​សួរ​ប្រស្នា​នឹង​ព្រះមានព្រះភាគ​ ​តទៅ​
 (​ស​ភិ​យ​បរិ​ព្វា​ជ​ក​ ​សួរ​ថា​)​ ​បណ្ឌិត​ទាំងឡាយ​ ​ហៅ​បុគ្គល​ ​អ្នក​បាន​គុណវិសេស​ដូចម្តេច​ ​ថា​ជា​អ្នក​ដល់​នូវេ​ទ​ ​ហៅថា​អ្នក​ត្រាស់​ដឹង​តាម​ ​តើ​ដោយហេតុ​ដូចម្តេច​ ​ហៅថា​ ​អ្នកមាន​ព្យាយាម​ ​តើ​ដោយ​ប្រការ​ដូចម្តេច​ ​ហៅថា​អាជានេយ្យ​ ​តើ​ព្រោះ​ហេតុ​ដូចម្តេច​ ​បពិត្រ​ព្រះ​មាន​ភាគ​ ​ព្រះអង្គ​ ​កាលបើ​ខ្ញុំ​ព្រះអង្គ​សួរ​ហើយ​ ​សូម​ឆ្លើយ​ឲ្យ​ទាន​។​
 (​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ស​ភិយៈ​)​ ​បុគ្គល​ណា​ ​ពិចារណា​ឃើញ​នូវ​វេទ​ទាំងអស់​ ​ដែល​ជា​វេទ​របស់​ពួក​សមណព្រាហ្មណ៍​ ​ប្រាសចាក​តម្រេក​ ​ក្នុង​វេទនា​ទាំងពួង​ ​កន្លង​បង់​នូវ​វេទ​ទាំងអស់​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ដល់​នូវ​វេទ​។​
 បុគ្គល​ណា​ ​ពិចារណា​រឿយ​ ​ៗ​ ​នូវ​ប​បញ្ច​ធម៌​ ​និង​នាមរូប​ ​ជា​ឫសគល់​នៃ​រោគ​ ​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​ ​
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 636865554885174556
ទៅកាន់ទំព័រ៖