ព្រះត្រៃបិដក ភាគ ៥៤

​រួច​ស្រឡះ​ចាក​ចំណង​ ​គឺ​អវិជ្ជា​ ​ភវតណ្ហា​ជាដើម​ ​ជា​ឫសគល់​នៃ​រោគ​ទាំងអស់​ ​បុគ្គល​អ្នក​នឹងធឹង​មាន​សភាព​ដូច្នោះ​នោះ​ហៅថា​ ​អ្នក​ត្រាស់​ដឹង​តាម​។​
 បុគ្គល​ណា​ ​វៀរចាក​បាប​ទាំងពួង​ ​កន្លង​បង់​និរយ​ទុក្ខ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​អ្នកមាន​ព្យាយាម​ ​បុគ្គល​អ្នកមាន​ព្យាយាម​មាំ​ ​ជា​ធី​រ​ជន​ ​(​អាច​កំចាត់​បង់​កិលេស​ ​ជាដើម​)​ ​ជា​អ្នក​នឹងធឹង​ ​មាន​សភាព​ដូច្នោះ​នោះ​ ​ហៅថា​ ​អ្នកមាន​ព្យាយាម​។​
 បុគ្គល​ណា​ ​ច្រូតកាត់​នូវ​ចំណង​ ​(​គឺ​សំយោជនៈ​)​ ​និង​ឫសគល់​ ​នៃ​គ្រឿង​ជាប់​ចំពាក់​ ​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​ ​ជា​អ្នក​រួច​ស្រឡះ​ចាក​ឫសគល់​នៃ​គ្រឿង​ជាប់​ចំពាក់​ដោយ​ចំណង​ ​(​គឺ​សំយោជនៈ​)​ ​ទាំងអស់​ ​បុគ្គល​អ្នក​នឹងធឹង​ ​មាន​សភាព​ដូច្នោះ​នោះ​ ​ហៅថា​អាជានេយ្យ​បុរស​។​
 [​៥៧​]​ ​គ្រានោះ​ ​ស​ភិ​យ​បរិ​ព្វា​ជ​ក​។​បេ​។​ ​បាន​សួរ​ប្រស្នា​នឹង​ព្រះមានព្រះភាគ​តទៅ​ ​
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 636865555180071423
ទៅកាន់ទំព័រ៖