ព្រះត្រៃបិដក ភាគ ៥៤

 (​ស​ភិ​យ​បរិ​ព្វា​ជ​ក​ ​សួរ​ថា​)​ ​បណ្ឌិត​ទាំងឡាយ​ ​ហៅ​បុគ្គល​អ្នក​បាន​នូវ​គុណវិសេស​ដូចម្តេច​ ​ថា​ជា​សោត្ថិយ​បុគ្គល​ ​ហៅថា​ ​អរិយៈ​ ​ដោយហេតុ​ដូចម្តេច​ ​ហៅថា​ ​អ្នកមាន​ចរណៈ​ ​ដោយ​ប្រការ​ដូចម្តេច​ ​ហៅថា​ ​បរិ​ព្វា​ជ​ក​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ព្រះអង្គ​ ​កាលបើ​ខ្ញុំ​ព្រះអង្គ​សួរ​ហើយ​ ​សូម​ឆ្លើយ​ឲ្យ​ទាន​។​
 (​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ស​ភិយៈ​)​ ​បុគ្គល​ណា​ ​បាន​ស្តាប់​ ​ហើយ​ដឹង​ច្បាស់​នូវ​ធម៌​ទាំងពួង​ ​នូវ​អំពើ​មានទោស​ ​និង​មិន​មានទោស​ណាមួយ​ ​ក្នុង​លោក​ ​បណ្ឌិត​ទាំងឡាយ​ ​ហៅ​បុគ្គល​អ្នក​គ្រប​សង្កត់​ ​(​ធម៌​ជាទី​តាំង​នៃ​កិលេស​)​ ​មិន​មាន​សេចក្តី​ងឿងឆ្ងល់​ ​រួច​ស្រឡះ​ ​(​ចាក​ចំណង​ ​គឺ​កិលេស​)​ ​មិន​មាន​សេចក្តី​ចង្អៀតចង្អល់​ ​ក្នុង​ធម៌​ទាំងពួង​នោះ​ ​ថា​ជា​សោត្ថិយ​បុគ្គល​។​ ​
 បុគ្គល​ណា​ ​កាត់​បង់​នូវ​អាល័យ​ ​និង​អាសវៈ​ ​ជា​អ្នកប្រាជ្ញ​ ​បុគ្គល​នោះ​ ​មិន​ចូល​ទៅកាន់​ដំណេក​ក្នុង​គភ៌​ ​បុគ្គល​ណា​ ​បន្ទោបង់​នូវ​សញ្ញា​ ​៣​ ​ប្រការ​(​១​)​ ​និង​ភក់​ ​(​គឺ​កាម​)​ ​
​(​១​)​ ​កាម​សញ្ញា​ ​១​ ​អាហារ​សញ្ញា​ ​១​ ​ជីវិត​សញ្ញា​ ​១​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 636865555570713766
ទៅកាន់ទំព័រ៖