ព្រះត្រៃបិដក ភាគ ៥៤

​មិនដល់​នូវ​កប្បៈ​ ​គឺ​តណ្ហា​ ​និង​ទិដ្ឋិ​ ​បណ្ឌិត​ទាំងឡាយ​ ​ហៅ​បុគ្គល​នោះ​ថា​ ​អរិយៈ​។​
 បុគ្គល​ណា​ ​ក្នុង​សាសនា​នេះ​ ​បាន​ដល់​នូវ​អរហត្ត​ ​ដែលគេ​គប្បី​ដល់​ ​ព្រោះ​ចរណ​ធម៌​ទាំងឡាយ​ ​បុគ្គល​នោះ​ ​ជា​អ្នក​ឈ្លាសវៃ​ ​បានដឹង​ធម៌​គ្រប់​កាល​ទាំងពួង​ ​មិន​ជាប់​នៅក្នុង​ធម៌​ទាំងពួង​ ​មានចិត្ត​រួច​ស្រឡះ​ហើយ​ ​បុគ្គល​ណា​ ​មិន​មាន​សេចក្តី​ថ្នាំងថ្នាក់​ចិត្ត​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​មាន​ចរណ​ធម៌​។​
 បុគ្គល​ណា​ ​កំចាត់​បង់​នូវ​កម្ម​ ​ដែល​ឲ្យផល​ជា​ទុក្ខ​ ​ទាំង​អតីត​ ​ទាំង​អនាគត​ ​ទាំង​បច្ចុប្បន្ន​ ​ទាំង​កម្ម​ជា​ចន្លោះ​កណ្តាល​នៃ​កាល​ ​ជា​អ្នក​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ ​មួយទៀត​ ​គេ​បាន​ ​(​លះបង់​)​ ​មាយា​ ​មានះ​ ​លោភៈ​ ​កោ​ធៈ​ ​និង​ធ្វើ​នាមរូប​ ​ឲ្យ​មាន​ទីបំផុត​ ​បណ្ឌិត​ទាំងឡាយ​ ​ហៅ​បុគ្គល​អ្នក​ដល់​នូវ​គុណ​សម្បិ​ត្ត​ ​ដែលគេ​គប្បី​ដល់​នោះ​ថា​ ​ជា​បរិ​ព្វា​ជ​ក​។​
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 636865555823318214
ទៅកាន់ទំព័រ៖