ព្រះត្រៃបិដក ភាគ ៥៤
ដោយសភាពដ៏ប្លែក ៗ បុគ្គលឃើញទោស ក្នុងកាមគុណទាំងឡាយហើយ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
ចង្រៃ បូស ឧបទ្រព រោគ កិលេស ដូចសរ និងភ័យទាំងនុ៎ះ រមែងមានដល់យើង (ព្រោះកាម) បុគ្គលកាលបើឃើញភ័យនុ៎ះ ក្នុងកាមគុណទាំងឡាយហើយ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
បុគ្គលគ្របសង្កត់នូវសត្រូវទាំងអស់នុ៎ះ គឺត្រជាក់ ក្តៅ គម្លាន សម្រេក ខ្យល់ និងកំដៅថ្ងែ របោម និងពស់ហើយ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
ដំរី មានខ្លួនសមរម្យ មាំមួន មានសម្បុរដូចផ្កាឈូក កាលលះបង់នូវហ្វូង ហើយនៅក្នុងព្រៃ គួរដល់អធ្យាស្រ័យ យ៉ាងណា បុគ្គលគប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស (យ៉ាងនោះ)។
ID: 636865483145421276
ទៅកាន់ទំព័រ៖