ព្រះត្រៃបិដក ភាគ ៥៤
[៥៨] គ្រានោះ សភិយបរិព្វាជក ត្រេកអររីករាយចំពោះភាសិត របស់ព្រះមានព្រះភាគ ជាអ្នកមានចិត្តត្រេកអរ មានចិត្តអណ្តែតឡើង រីករាយ កើតបីតិ និងសោមនស្ស ហើយក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលីចំពោះព្រះមានព្រះភាគ សរសើរព្រះមានព្រះភាគ ចំពោះព្រះភក្រ្ត ដោយគាថាទាំងឡាយដ៏សមគួរថា
បពិត្រព្រះអង្គ ជាបុគ្គលមានប្រាជ្ញាស្មើដោយផែនដី ទិដ្ឋិទាំងឡាយ ៣ ណា និងទិដ្ឋិទាំងឡាយ ៦០ ណា ដែលអាស្រ័យនៅដោយវាទសាស្រ្តរបស់សមណៈ (ជាអន្យតិរិ្ថយ) អាស្រ័យនៅនឹងពាក្យ (ថាស្រ្តី - បុរស) និងសញ្ញា (ខុសរបស់មនុស្សពាល) ជាកំពង់ ជាទីចុះរបស់សត្វ ព្រះមានព្រះភាគ បានកំចាត់ចោល (នូវទិដ្ឋិទាំងនោះ) បានកន្លងផុតនូវងងឹត គឺឱឃៈ។ ព្រះអង្គជាអ្នកដល់នូវទីបំផុត ជាអ្នកដល់នូវត្រើយនៃទុក្ខ គឺព្រះនិព្វាន
ID: 636865556020539495
ទៅកាន់ទំព័រ៖