ព្រះត្រៃបិដក ភាគ ៥៤
ព្រះអង្គជាអរហន្ត (សម្មាសម្ពុទ្ធ) ខ្ញុំព្រះអង្គសំគាល់ព្រះអង្គថា ជាព្រះខីណាស្រព ព្រះអង្គមានសេចក្តីរុងរឿង មានយោបល់ មានប្រាជ្ញាច្រើន ធ្វើនូវទីបំផុតនៃទុក្ខ បានចំឡងខ្ញុំព្រះអង្គ (ចាកសេចក្តីសង្ស័យ)។
ព្រះអង្គជ្រាបនូវសេចក្តីសង្ស័យណា ដែលខ្ញុំព្រះអង្គសង្ស័យហើយ បានចំឡងខ្ញុំព្រះអង្គ ឲ្យរួចចាកសង្ស័យ (នោះ) (បពិត្រព្រះអង្គ ជាអ្នកប្រាជ្ញ) ខ្ញុំសូមថ្វាយបង្គំព្រះអង្គ បពិត្រព្រះអង្គ ជាអ្នកដល់នូវគុណសម្បិត្ត ដែលគួរដល់ ដោយគន្លងនៃអ្នកប្រាជ្ញទាំងឡាយ ព្រះអង្គជាអាទិច្ចពង្ស មិនរឹងត្អឹង ជាអ្នកស្លូតបូត។ សេចក្តីសង្ស័យណា របស់ខ្ញុំ មានមកក្នុងកាលមុន ព្រះអង្គជាអ្នកមានចក្ខុ បានដោះស្រាយហើយ នូវសេចក្តីសង្ស័យរបស់ខ្ញុំព្រះអង្គនោះ ព្រះអង្គជាអ្នកប្រាជ្ញ ត្រាស់ដឹងហើយដោយពិត ព្រះអង្គមិនមាននីវរណៈទាំងឡាយឡើយ។
សេចក្តីចង្អៀតចង្អល់ទាំងអស់ ដែលព្រះអង្គកំចាត់បង់ហើយ បានធ្វើឲ្យជ្រះស្រឡះហើយ
ID: 636865556489406312
ទៅកាន់ទំព័រ៖