ព្រះត្រៃបិដក ភាគ ៥៤
ព្រះអង្គជាបុគ្គលត្រជាក់ ដល់នូវការទូន្មានឥន្រ្ទិយ មានប្រាជ្ញា មានព្យាយាម ដោយទៀងទាត់។
កាលព្រះអង្គ ជាមហាវីរបុរសដ៏ប្រសើរក្រៃលែងនោះ កំពុងសំដែង ពួកទេវតាទាំងពួង រមែងអនុមោទនា ទាំងទេវតាពីរពួក គឺនារទៈ និងបព្វតៈ ក៏អនុមោទនា។
បពិត្រព្រះអង្គ ជាបុរសអាជានេយ្យ ខ្ញុំព្រះអង្គ សូមនមស្ការព្រះអង្គ បពិត្រព្រះអង្គជាបុរសឧត្តម ខ្ញុំព្រះអង្គ សូមនមស្ការព្រះអង្គ ព្រះអង្គមិនមានបុគ្គលប្រៀបផ្ទឹមក្នុងលោក ព្រមទាំងទេវលោក។
ព្រះអង្គជាអ្នកត្រាស់ដឹង ព្រះអង្គជាសាស្តាចារ្យ ព្រះអង្គជាអ្នកប្រាជ្ញ គ្របសង្កត់នូវមារ (ទាំងបួន) ព្រះអង្គកាត់បង់នូវអនុសយក្កិលេស ឆ្លងបានហើយ ទើបចំឡងពពួកសត្វទាំងនេះ។
ព្រះអង្គបានកន្លងឧបធិហើយ ព្រះអង្គបានទំលាយអាសវៈហើយ ព្រះអង្គជាបុគ្គលដូចសីហៈ មិនមានឧបាទាន បានលះភ័យ និងសេចក្តីស្ញប់ស្ញែងហើយ។
ID: 636865556791543594
ទៅកាន់ទំព័រ៖