ព្រះត្រៃបិដក ភាគ ៥៤
អ្នកនោះនៅបរិវាសអស់ ៤ ខែសិន លុះអំណឹះ ៤ ខែ ហើយ ភិក្ខុទាំងឡាយ អ្នកមានចិត្តប្រោសប្រាណ ទើបញ៉ាំងបុគ្គលអ្នកនៅបរិវាសហើយ ឲ្យបព្វជ្ជា ឲ្យឧបសម្បទា ដើម្បីឲ្យបានជាភិក្ខុ តែថាសេចក្តីផ្សេងនៃបុគ្គលក្នុងកិច្ចបរិវាសនោះ តថាគតដឹងច្បាស់ហើយ។ បពិត្រព្រះអង្គដ៏ចំរើន បើពួកជនដែលធ្លាប់ជាអន្យតិរិ្ថយ ប្រាថ្នាបព្វជ្ជា ប្រាថ្នាឧបសម្បទា ក្នុងធម្មវិន័យនេះ នៅបរិវាសអស់ ៤ ខែសិន លុះអំណឹះ ៤ ខែហើយ ភិក្ខុទាំងឡាយ អ្នកមានចិត្តប្រោសប្រាណ ញ៉ាំងពួកកុលបុត្តអ្នកនៅបរិវាសរួចហើយ ឲ្យបព្វជ្ជា ឲ្យឧបសម្បទា ដើម្បីឲ្យបានជាភិក្ខុ។ ខ្ញុំព្រះអង្គ សូមនៅបរិវាសអស់ ៤ ឆ្នាំ លុះកន្លង ៤ ឆ្នាំហើយ សូមឲ្យភិក្ខុទាំងឡាយ អ្នកមានចិត្តប្រោសប្រាណ ញ៉ាំងខ្ញុំព្រះអង្គអ្នកនៅបរិវាសរួចហើយ ឲ្យបព្វជ្ជា ឲ្យឧបសម្បទា ដើម្បីឲ្យបានជាភិក្ខុ។ សភិយបរិព្វាជក ក៏បានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់ព្រះមានព្រះភាគ។ ព្រះសភិយៈដ៏មានអាយុ បានឧបសម្បទា មិនយូរប៉ុន្មាន ក៏ចៀសចេញទៅតែម្នាក់ឯង មិនធ្វេសប្រហែស មានព្យាយាមដុតកំដៅកិលេស
ID: 636865557238189140
ទៅកាន់ទំព័រ៖