ព្រះត្រៃបិដក ភាគ ៥៤
មានចិត្តស្លុងទៅ (កាន់ព្រះនិព្វាន) កុលបុត្រទាំងឡាយ ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយត្រឹមត្រូវ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា មិនយូរប៉ុន្មាន (លោក) ក៏បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវអនុត្តរធម៌នោះ មានព្រហ្មចរិយធម៌ជាទីបំផុត ដោយប្រាជ្ញាដ៏ប្រសើររបស់ខ្លួនឯង ក្នុងបច្ចុប្បន្ន បានដឹងថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ ប្រព្រឹត្តចប់ហើយ កិច្ចដែលគួរធ្វើ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ សភិយៈដ៏មានអាយុ បានជាព្រះអរហន្ត ១ អង្គដែរ។
ចប់ សភិយសូត្រ ទី៦។
សេលសូត្រ ទី៧
[៦០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងអង្គុត្តរាបជនបទ ជាមួយនឹងភិក្ខុសង្ឃច្រើនរូប គឺភិក្ខុមួយពាន់ពីររយហាសិប (១២៥០) យាងសំដៅទៅនិគមឈ្មោះអាបណៈ របស់ពួកអ្នកអង្គុត្តរាបជនបទ។ កេណិយជដិល បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួស កំពុងធ្វើពុទ្ធដំណើរមកកាន់ចារិក ក្នុងអង្គុត្តរាបជនបទ ជាមួយនឹងភិក្ខុសង្ឃច្រើនរូប
ID: 636865557624521237
ទៅកាន់ទំព័រ៖