ព្រះត្រៃបិដក ភាគ ៥៤

​គឺ​ភិក្ខុ​មួយ​ពាន់​ពីរ​រយ​ហាសិប​ ​មកដល់​និគម​ឈ្មោះ​អា​បណៈ​ហើយ​។​ ​កិតិ្តសព្ទ​ដ៏​ពីរោះ​ ​របស់​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ឮខ្ចរខ្ចាយ​សុះសាយ​យ៉ាងនេះ​ថា​ ​ព្រះមានព្រះភាគ​នោះ​ ​ព្រះអង្គ​ឆ្ងាយ​ចាក​សេចក្តី​សៅហ្មង​គ្រប់យ៉ាង​ ​ព្រះអង្គ​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំងពួង​ដោយ​ប្រពៃ​ ​ចំពោះ​ព្រះអង្គ​ ​ព្រះអង្គ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​គឺ​សេចក្តី​ចេះដឹង​ ​និង​ក្រិត្យ​ ​ដែល​បុគ្គល​គប្បី​ប្រព្រឹត្ត​ ​ព្រះអង្គ​មានដំណើរ​ល្អ​ទៅកាន់​ព្រះនិព្វាន​ ​ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក​ ​ព្រះអង្គ​ប្រសើរ​ដោយ​សីលាទិគុណ​ ​រក​បុគ្គល​ណាមួយ​ស្មើ​គ្មាន​ ​ព្រះអង្គ​ជា​អ្នក​ទូន្មាន​នូវ​បុរស​ ​ដែល​គួរ​ទូន្មាន​បាន​ ​ព្រះអង្គ​ជា​គ្រូ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​បាន​ត្រាស់​ដឹង​នូវ​សច្ចធម៌​ ​ព្រះអង្គ​លែង​វិលត្រឡប់​មកកាន់​ភព​ថ្មីទៀត​ ​ព្រះមានព្រះភាគ​នោះ​ ​ព្រះអង្គ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយ​ព្រះអង្គ​ ​ហើយ​ញ៉ាំង​លោក​នេះ​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ញ៉ាំង​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ឲ្យ​ត្រាស់​ដឹងផង​ ​ព្រះអង្គ​ទ្រង់​សំដែងធម៌​ ​ពីរោះ​បទ​ដើម​ ​បទ​កណ្តាល​ ​និង​បទ​ចុង​ ​ព្រះអង្គ​ប្រកាស​នូវ​ព្រហ្មចរិយ​ធម៌​ ​ព្រមទាំង​អត្ថ​ ​និង​ព្យព្ជានៈ​ ​ពេញ​បរិបូណ៌​ ​បរិសុទ្ធ​ទាំងអស់​ ​ក៏​ដំណើរ​បានឃើញ​ ​បាន​ជួបនឹង​ព្រះអរហន្ត​ទាំងឡាយ​ ​មាន​សភាព​យ៉ាងនោះ​ ​ជា​ការ​ប្រពៃ​ពេក​។​ ​
ថយ | ទំព័រទី ១៨៦ | បន្ទាប់
ID: 636865557809571821
ទៅកាន់ទំព័រ៖