ព្រះត្រៃបិដក ភាគ ៥៤

​គ្រានោះ​ ​កេ​ណិ​យ​ជដិល​ ​ចូល​សំដៅ​ទៅត្រង់​ទី​ដែល​ព្រះមានព្រះភាគ​គង់​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​កេ​ណិ​យ​ជដិល​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ពន្យល់​ណែនាំ​ ​ធ្វើឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ដោយ​ធម្មី​កថា​។​ ​លំដាប់នោះ​ ​កេ​ណិ​យ​ជដិល​ ​ដែល​ព្រះមានព្រះភាគ​ ​ពន្យល់​ណែនាំ​ ​ធ្វើឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ដោយ​ធម្មី​កថា​ហើយ​ ​ក៏​ក្រាបទូល​និមន្ត​ព្រះមានព្រះភាគ​យ៉ាងនេះ​ថា​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រមទាំង​ភិក្ខុសង្ឃ​ ​ទទួល​ចង្ហាន់​របស់ខ្ញុំ​ព្រះអង្គ​ក្នុង​ថ្ងៃស្អែក​ ​ឲ្យ​ទាន​។​
 [​៦១​]​ ​កាល​ដែ​លកេ​ណិ​យ​ជដិល​ ​ក្រាបទូល​យ៉ាងនេះ​ហើយ​ ​ព្រះអង្គ​ទ្រង់​ត្រាស់​នឹង​កេ​ណិ​យ​ជដិល​ដូច្នេះ​ថា​ ​ម្នា​លកេ​ណិយៈ​ ​ភិក្ខុសង្ឃ​ច្រើនណាស់​ ​គឺ​ភិក្ខុ​មួយ​ពាន់​ពីរ​រយ​ហាសិប​ ​អ្នក​សោត​ ​ក៏​ធ្លាប់​ជ្រះថ្លា​ក្នុង​ពួក​ព្រាហ្មណ៍​ហើយ​។​ ​កេ​ណិ​យ​ជដិល​ ​ទូល​ព្រះមានព្រះភាគ​ ​អស់​វារៈ​ពីរ​ដង​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភិក្ខុសង្ឃ​ច្រើន​រូប​ ​គឺ​ភិក្ខុ​មួយ​ពាន់​ពីរ​រយ​ហាសិប​ ​ខ្ញុំ​ព្រះអង្គ​សោត​ ​ជា​អ្នក​ធ្លាប់​ជ្រះថ្លា​ក្នុង​ពពួក​ព្រាហ្មណ៍​ក៏​ពិតមែន​ ​
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 636865558044195241
ទៅកាន់ទំព័រ៖