ព្រះត្រៃបិដក ភាគ ៥៤

​តែថា​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រមទាំង​ភិក្ខុសង្ឃ​ ​ទទួល​ចង្ហាន់​របស់ខ្ញុំ​ព្រះអង្គ​ក្នុង​ថ្ងៃស្អែក​ឲ្យ​ទាន​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​កេ​ណិ​យ​ជដិល​អស់​វារៈ​ពីរ​ដង​យ៉ាងនេះ​ថា​ ​ម្នា​លកេ​ណិយៈ​ ​ភិក្ខុសង្ឃ​ច្រើន​ ​គឺ​ភិក្ខុ​មួយ​ពាន់​ពីរ​រយ​ហាសិប​ ​អ្នក​សោត​ ​អ្នកជា​ធ្លាប់​ជ្រះថ្លា​ក្នុង​ពួក​ព្រាហ្មណ៍​ហើយ​។​ ​កេ​ណិ​យ​ជដិល​ ​ទូល​ព្រះមានព្រះភាគ​អស់​វារៈ​ ​៣​ ​ដង​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភិក្ខុសង្ឃ​ច្រើន​រូប​ ​គឺ​ភិក្ខុ​មួយ​ពាន់​ពីរ​រយ​ហាសិប​ ​ខ្ញុំ​ព្រះអង្គ​សោត​ ​ជា​អ្នក​ធ្លាប់​ជ្រះថ្លា​ក្នុង​ពួក​ព្រាហ្មណ៍​ក៏​ពិតមែន​ ​តែថា​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រមទាំង​ភិក្ខុសង្ឃ​ ​ទទួល​ចង្ហាន់​របស់ខ្ញុំ​ព្រះអង្គ​ក្នុង​ថ្ងៃស្អែក​ឲ្យ​ទាន​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​និមន្ត​ដោយ​តុណ្ហីភាព​។​ ​លំដាប់នោះ​ ​កេ​ណិ​យ​ជដិល​ ​ដឹង​ច្បាស់​នូវ​ការ​ទទួល​និមន្តន៍​ ​របស់​ព្រះមានព្រះភាគ​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ចូល​សំដៅ​ទៅត្រង់​អាស្រម​របស់​ខ្លួន​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ប្រាប់​ពួក​មិត្រ​អមាត្យ​ ​និង​ញាតិសាលោហិត​ថា​ ​
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 636865558216965123
ទៅកាន់ទំព័រ៖