ព្រះត្រៃបិដក ភាគ ៥៤

​ពួក​មិត្រ​អមាត្យ​ ​និង​ញាតិសាលោហិត​ដ៏​ចំរើន​ ​ចូរ​ស្តាប់​ពាក្យ​ខ្ញុំ​ ​ព្រោះ​ខ្ញុំ​បាន​និមន្ត​ព្រះសមណគោតម​ ​ព្រមទាំង​ភិក្ខុសង្ឃ​ ​ដើម្បី​ចង្ហាន់​ក្នុង​ថ្ងៃស្អែក​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​ជួយ​ធ្វើការ​ខ្វល់ខ្វាយ​ដោយ​កាយ​ដល់​ខ្ញុំ​។​ ​ពួក​មិត្រ​អមាត្យ​ ​និង​ញាតិសាលោហិត​របស់​កេ​ណិ​យ​ជដិល​ ​ក៏​ទទួល​ស្តាប់​ពាក្យ​កេ​ណិ​យ​ជដិល​ថា​ ​អើ​លោក​ ​ពួក​ខ្លះ​ជីក​ចង្ក្រាន​ ​ជីក​គុក​ ​ពួក​ខ្លះ​ពុះឧស​ ​ពួក​ខ្លះ​លាង​ភាជន៍​ ​ពួក​ខ្លះ​ដម្កល់​ពាងទឹក​ ​ពួក​ខ្លះ​ក្រាល​អាសនៈ​ ​ឯ​កេ​ណិ​យ​ជដិល​ ​ក៏​ចាត់ចែង​បារាំ​ ​ដោយខ្លួនឯង​។​
 [​៦២​]​ ​សម័យ​នោះ​ឯង​ ​សេល​ព្រាហ្មណ៍​ ​នៅ​អាស្រ័យ​ក្នុង​និគម​ឈ្មោះ​អា​បណៈ​ ​ជា​អ្នក​ដល់​នូវ​ត្រើយ​នៃ​វេទ​ ​៣​ ​ព្រមទាំង​គម្ពីរ​ឈ្មោះ​និ​ឃ​ណ្ឌុ​ ​និង​គម្ពីរ​ឈ្មោះ​កេដុ​ភៈ​ ​និង​អក្ខរប្បភេទ​ ​មាន​គម្ពីរ​ឈ្មោះ​ឥតិហាស​ ​ជា​គំរប់​ ​៥​ ​ជា​អ្នករៀន​នូវ​បទ​ ​ចេះ​ព្យាករណ៍​ ​មិន​ទើសទាល់​ ​ក្នុង​លោកាយត​សាស្រ្ត​ ​និង​មហា​បុរិស​លក្ខណ​សាស្ត្រ​ ​បង្រៀន​មន្ត​ទាំងឡាយ​ ​ដល់​មាណព​បី​រយ​នាក់​។​ ​សម័យ​នោះ​ឯង​ ​កេ​ណិ​យ​ជដិល​ ​ក៏​ជា​អ្នក​ធ្លាប់​ជ្រះថ្លា​ ​ក្នុង​សេល​ព្រាហ្មណ៍​ដែរ​។​ ​
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 636865558411906273
ទៅកាន់ទំព័រ៖