ព្រះត្រៃបិដក ភាគ ៥៤

​គ្រានោះ​ឯង​ ​សេល​ព្រាហ្មណ៍​ ​មាន​មាណព​បី​រយ​ចោមរោម​ ​ត្រាច់​ដើរទៅ​មក​សម្រាក​ស្មង​ ​រួច​ក៏​ចូល​សំដៅ​ទៅត្រង់​អា​ស្រ​មកេ​ណិ​យ​ជដិល​។​ ​សេល​ព្រាហ្មណ៍​ ​បានឃើញ​មនុស្ស​ពួក​ខ្លះ​ ​កំពុង​ជីក​ចង្រ្កាន​ ​ជីក​គុក​ ​ទៀប​អា​ស្រ​មកេ​ណិ​យ​ជដិល​។​បេ​។​ ​មនុស្ស​ពួក​ខ្លះ​ ​កំពុង​ក្រាល​អាសនៈ​ ​ទាំង​កេ​ណិ​យ​ជដិល​ ​ក៏​កំពុង​ចាត់ចែង​បារាំ​ដោយខ្លួនឯង​ ​លុះ​ឃើញ​ហើយ​ ​ក៏​សួ​រកេ​ណិ​យ​ជដិល​យ៉ាងនេះ​ថា​ ​កេ​ណិ​យៈ​ដ៏​ចំរើន​ ​នឹង​មាន​កិច្ច​អាវាហៈ​ ​ឬ​វិវាហៈ​ ​ឬ​រៀប​ចំ​មហា​យ័ញ្ញ​ ​ឬក៏​អញ្ជើញ​ព្រះបាទ​ពិម្ពិសារ​ ​មា​គ​ធ​សេនិយ​ ​ព្រមទាំង​ពួក​ពល​ ​ដើម្បី​ជប់លៀង​ក្នុង​ថ្ងៃស្អែក​ឬ​ហ្ន៎​។​ ​បពិត្រ​សេល​ព្រាហ្មណ៍​ដ៏​ចំរើន​ ​អាត្មា​មិន​មាន​កិច្ច​អាវាហៈ​ ​មិន​មាន​កិច្ច​វិវាហៈ​ទេ​ ​ទាំង​មិនបាន​អញ្ជើញ​ព្រះបាទ​ពិម្ពិសារ​ ​មា​គ​ធ​សេ​និយៈ​ ​ព្រមទាំង​ពួក​ពល​ ​ដើម្បី​ជប់លៀង​ក្នុង​ថ្ងៃស្អែក​ទេ​។​ ​ប៉ុន្តែ​អាត្មា​មានការ​រៀប​ចំ​មហា​យ័ញ្ញ​ ​ព្រះសមណគោតម​ ​ជា​សក្យ​បុត្រ​ ​ចេញ​ចាក​សក្យត្រកូល​ ​ទ្រង់ព្រះ​ផ្នួស​ ​
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 636865558581215957
ទៅកាន់ទំព័រ៖