ព្រះត្រៃបិដក ភាគ ៥៤
ធ្វើពុទ្ធដំណើរមកកាន់ចារិកក្នុងអង្គុត្តរាបជនបទ ជាមួយនឹងភិក្ខុសង្ឃជាច្រើនរូប គឺភិក្ខុមួយពាន់ពីររយហាសិប យាងមកដល់អាបណនិគមហើយ កិត្តិសព្ទដ៏ពីរោះ របស់ព្រះគោតមដ៏ចំរើននោះ ឮខ្ចរខ្ចាយ សុះសាយយ៉ាងនេះថា ព្រះមានព្រះភាគនោះ។បេ។ ព្រះអង្គបានត្រាស់ដឹងនូវសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត។ អាត្មាបាននិមន្តព្រះសមណគោតមនោះ ព្រមទាំងភិក្ខុសង្ឃ ដើម្បចង្ហាន់ក្នុងថ្ងៃស្អែក។ បពិត្រកេណិយៈដ៏ចំរើន លោកនិយាយថា ព្រះពុទ្ធឬ។ ម្នាលសេលព្រាហ្មណ៍ដ៏ចំរើន អាត្មានិយាយថា ព្រះពុទ្ធ។ បពិត្រកេណិយៈដ៏ចំរើន លោកនិយាយថា ព្រះពុទ្ធឬ។ ម្នាលសេលព្រាហ្មណ៍ដ៏ចំរើន អាត្មានិយាយថា ព្រះពុទ្ធ។ គ្រានោះ សេលព្រាហ្មណ៍ មានសេចក្តីត្រិះរិះយ៉ាងនេះថា សំឡេងគឹកកងថា ពុទ្ធៈនេះ គេរកបានដោយក្រក្នុងលោក។ មហាបុរិសលក្ខណៈ ៣២ ប្រការ មានមកហើយ ក្នុងមន្តទាំងឡាយរបស់យើង មហាបុរស ដែលប្រកបដោយមហាបុរិសលក្ខណៈទាំងនោះ រមែងមានគតិពីរយ៉ាង មិនប្លែកអំពីនេះទេ គឺនៅគ្រប់គ្រងផ្ទះ នឹងបានជាស្តេចចក្រពត្តិ ព្រះអង្គជាធម្មិកធម្មរាជ ជាឥស្សរៈលើផែនដី ប្រដាប់ដោយទ្វីប ៤ មានសមុទ្រទាំង ៤ ជាទីបំផុត ទ្រង់មានជ័យជំនះ
ID: 636865558773386949
ទៅកាន់ទំព័រ៖