ព្រះត្រៃបិដក ភាគ ៥៤

​ខាងក្នុង​ ​និង​ខាងក្រៅ​ ​ដល់​នូវ​ភាព​មាំមួន​ក្នុង​ជនបទ​ ​ទ្រង់​បរិបូណ៌​ដោយ​រតនៈ​ ​៧​ ​ប្រការ​ ​ឯ​រតនៈ​ ​៧​ ​ប្រការ​របស់​ស្តេច​ចក្រពត្តិ​នោះ​ ​គឺ​ចក្ក​រតនៈ​ ​១​ ​ហត្ថិ​រតនៈ​ ​១​ ​អស្ស​រតនៈ​ ​១​ ​មណិ​រតនៈ​ ​១​ ​ឥត្ថី​រតនៈ​ ​១​ ​គហបតិ​រតនៈ​ ​១​ ​បរិនាយក​រតនៈ​ ​១​ ​រួម​ត្រូវជា​ ​៧​ ​ប្រការ​ ​ឯ​ស្តេច​ចក្រពត្តិ​នោះ​ ​មាន​ព្រះរាជបុត្រ​ច្រើន​ពាន់​ ​ប្រកបដោយ​ជាតិ​ដ៏​ថ្លៃថ្លា​ ​សុទ្ធសឹងតែ​ក្លៀវក្លា​ ​មាន​រូបឆោម​ល្អ​ ​អាច​សង្កត់សង្កិន​នូវ​សេនា​របស់​ស្តេច​ដទៃ​បាន​។​ ​ស្តេច​ចក្រពត្តិ​នោះ​ ​ទ្រង់​ត្រួតត្រា​គ្រប់គ្រង​ផែនដី​នេះ​ ​មាន​សាគរ​ជា​ព្រំប្រទល់​ដោយ​ធម៌​ ​មិនបាច់​ប្រើ​អាជ្ញា​ ​មិនបាច់​ប្រើ​គ្រឿងសស្ត្រាវុធ​ ​(​នេះ​ ​១​)​។​ ​ប្រសិនបើ​ចេញ​ចាក​រាជដំណាក់​ ​ទៅ​ទ្រង់ព្រះ​ផ្នួស​ ​នឹង​បាន​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ក្នុង​លោក​ ​មា​នដ​ម្បូល​ផ្ទះ​ ​គឺ​កិលេស​បើក​ហើយ​ ​(​១​)​។​ ​សេល​ព្រាហ្មណ៍​បាន​សួរ​ថា​ ​ម្នា​លកេ​ណិ​យៈ​ដ៏​ចំរើន​ ​ចុះ​ឥឡូវនេះ​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​នោះ​ ​ព្រះអង្គ​គង់នៅ​ក្នុង​ទីណា​។​
 [​៦៣​]​ ​កាល​សេល​ព្រាហ្មណ៍​ ​និយាយ​យ៉ាងនេះ​ ​កេ​ណិ​យ​ជដិល​ ​ក៏​ផ្គងដៃ​ខាងស្តាំ​និយាយ​នឹង​សេល​ព្រាហ្មណ៍​យ៉ាងនេះ​ថា​ ​ម្នាល​សេល​ព្រាហ្មណ៍​ដ៏​ចំរើន​ ​ជួរ​នៃ​ព្រៃ​ខៀវ​ ​ៗ​ ​នុ៎ះ​ ​មាន​ក្នុង​ចំណែក​ទិស​ណា​ ​(​ព្រះអង្គ​គង់​ក្នុង​ចំណែក​ទិស​នោះ​)​។​ ​លំដាប់នោះ​ ​សេល​ព្រាហ្មណ៍​ ​ព្រមទាំង​មាណព​ ​៣០០​ ​នាក់​ ​ចូល​សំដៅ​ទៅត្រង់​កន្លែង​ដែល​ព្រះមានព្រះភាគ​គង់​។​ ​
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 636865558983718979
ទៅកាន់ទំព័រ៖