ព្រះត្រៃបិដក ភាគ ៥៤
ប៉ុន្តែអញបានឮពាក្យរបស់ព្រាហ្មណ៍ចាស់ទុំ មានអាយុច្រើន ជាអាចារ្យ ប្រធានលើអាចារ្យ និយាយថា ពួកជនណា ជាអរហន្តសម្មាសម្ពុទ្ធដ៏មានព្រះភាគ ពួកជននោះ កាលបើត្រូវគេថ្លែងគុណជារបស់ខ្លួន រមែងសំដែងខ្លួនឲ្យប្រាកដ បើដូច្នោះ គួរតែអញសរសើរព្រះសមណគោតម ក្នុងទីចំពោះព្រះភក្រ្ត ដោយសារុប្បគាថាចុះ។ លំដាប់នោះ សេលព្រាហ្មណ៍ សរសើរព្រះមានព្រះភាគ ក្នុងទីចំពោះព្រះភក្រ្ត ដោយសារុប្បគាថា ដូច្នេះថា
ព្រះអង្គជាបុគ្គលមានព្រះកាយបរិបូណ៌ មានពន្លឺសរីរៈល្អ មានព្រះជាតិល្
អ(១) មានការមៀងមើលល្អ
(២) ព្រះមានព្រះភាគ មានសម្បុរដូចជាមាស មានព្រះទាឋា សសុទ្ធ មានព្យាយាម ព្រោះថាមហាបុរិសលក្ខណៈទាំងអស់នោះ មានប្រាកដក្នុងព្រះកាយរបស់ព្រះអង្គ ដែលជាជនមានកំណើតល្អ។ ព្រះអង្គមានព្រះនេត្រថ្លា មានព្រះភក្រ្តល្អ មានព្រះកាយសមរម្យ (ទាំងកម្ពស់ និងទំហំ) មានព្រះកាយត្រង់ មានរស្មីរុងរឿង ក្នុងកណ្តាលនៃពួកសមណៈដូចព្រះអាទិត្យ។ ព្រះអង្គ ជាភិក្ខុអ្នកមៀងមើលល្អ មានព្រះតចោភ្លឺថ្លាដូចមាស
(១) កើតមកល្អស្រាប់ ដោយការដល់ព្រមដោយកំពស់ ទំហំ និងសណ្ឋាន។ (២) អាចារ្យខ្លះថា ព្រះអង្គមានព្រះនេត្រល្អ។ អដ្ឋកថា។
ID: 636865559730001664
ទៅកាន់ទំព័រ៖