ព្រះត្រៃបិដក ភាគ ៥៤

 ​(​សេល​ព្រាហ្មណ៍​ ​និយាយ​ថា​)​ ​ម្នាល​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​ព្រះពុទ្ធ​អ្នកមាន​ចក្ខុ​ ​ទ្រង់​កាត់​នូវ​សរ​ ​គឺ​រាគាទិក្កិលេស​ ​ជាម​ហា​វីរបុរស​ ​ដូចជា​សីហៈ​បន្លឺ​ក្នុង​ព្រៃ​ ​សំដែង​យ៉ាងណា​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​នូវ​ពាក្យ​នេះ​ ​យ៉ាងនោះ​ចុះ​។​
 បុគ្គល​ណា​ ​ឃើញ​ព្រះសម្ពុទ្ធ​ ​ជា​បុគ្គល​ប្រសើរ​ ​កន្លង​នូវ​សេចក្តី​ប្រៀបផ្ទឹម​ ​ញាំញី​នូវ​មារសេនា​ ​ហើយ​មិន​គប្បី​ជ្រះថ្លា​ ​សូម្បី​ក​ណ្ហា​ភិ​ជាតិក​ជន​ ​(​ជន​កើត​ក្នុង​ត្រកូល​ថោកទាប​ ​មានត្រកូល​ចណ្ឌាល​ជាដើម​ ​ក៏​ជ្រះថ្លា​ដែរ​)​។​
 អ្នកណា​ចង់​ ​(​បួស​)​ ​ចូរ​មក​តាមខ្ញុំ​ ​អ្នកណា​មិន​ចង់​ ​ចូរ​ទៅវិញ​ចុះ​ ​ខ្ញុំ​នឹង​បួស​ក្នុង​សំណាក់​ព្រះពុទ្ធ​ ​មាន​ប្រាជ្ញា​ដ៏​ប្រសើរ​ ​ក្នុង​ទីនេះ​។​
 (​ពួក​មាណព​ ​និយាយ​ថា​)​ ​បើ​លោក​ដ៏​ចំរើន​គាប់ចិត្ត​នឹង​សាសនា​ ​របស់​ព្រះសម្មាសម្ពុទ្ធ​យ៉ាងនេះ​ ​ពួក​យើង​ក៏​នឹង​បួស​ក្នុង​សំណាក់​ព្រះពុទ្ធ​ ​មាន​ប្រាជ្ញា​ដ៏​ប្រសើរ​ដែរ​។​
 (​សេល​ព្រាហ្មណ៍​ ​និយាយ​ថា​)​ ​ពួក​ព្រាហ្មណ៍​ទាំង​ ​៣​ ​រយ​នាក់​ទាំងនេះ​ ​ប្រណម្យ​អព្ជា​លី​ ​សូម​ ​(​ផ្នួស​)​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ពួក​យើង​នឹង​ប្រពឹ​ត្ត​ព្រហ្មចារ្យ​ក្នុង​សំណាក់​ព្រះអង្គ​។​ ​
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 636865560592230980
ទៅកាន់ទំព័រ៖