ព្រះត្រៃបិដក ភាគ ៥៤

​ភិក្ខុ​ណា​ ​បាន​ផ្តាច់​បង់​តណ្ហា​ ​មិន​មាន​សេសសល់​ ​ញុំាង​តណ្ហា​ ​ដែល​ជា​កិលេស​ជាតិ​ ​ត្រាច់​ទៅ​ ​អន្ទោល​ទៅ​ដោយ​រហ័ស​ ​ឲ្យ​រីងស្ងួត​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​លះបង់​ត្រើយ​ខាងអាយ​ ​ដូច​ពស់​សក​សំណក​ចាស់​ ​គ្រាំគ្រា​ចេញ​។​ ​ភិក្ខុ​ណា​ ​កំចាត់​មានះ​ ​មិន​មាន​សេសសល់​ ​ដូច​ជំនន់​ធំ​ ​កំចាត់​បង់​នូវ​ស្ពាន​បបុស​ ​ដែល​ទុព្វល​ភា​ពកៃ្រ​លែង​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​លះបង់​ត្រើយ​ខាងអាយ​ ​ដូច​ពស់​សក​សំណក​ចាស់​ ​គ្រាំគ្រា​ចេញ​។​ ​ភិក្ខុ​ណា​ ​កាល​សែ្វ​ងរ​ក​មិនបាន​នូវ​សារៈ​ ​ក្នុង​ភព​ទាំងឡាយ​ ​ដូច​បុ​គ្គ​ល​សែ្វ​ងរ​ក​នូវ​ផ្កា​ឰដ៏​ដើម​ល្វា​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​លះបង់​ត្រើយ​ខាងអាយ​ ​ដូច​ពស់​សក​សំណក​ចាស់​ ​គ្រំា​គ្រា​ចេញ​។​ ​សេចក្តី​ក្រោធ​ ​មិន​មាន​ក្នុង​សន្តាន​នៃ​ភិក្ខុ​ណា​ ​មួយទៀត​ ​ភិក្ខុ​ណា​ ​ប្រព្រឹត្ត​កន្លង​នូវ​បុណ្យ​ ​និង​បាប​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​បាន​លះបង់​ត្រើយ​ខាងអាយ​
ថយ | ទំព័រទី ២ | បន្ទាប់
ID: 636865478447892593
ទៅកាន់ទំព័រ៖