ព្រះត្រៃបិដក ភាគ ៥៤

​លំដាប់នោះ​ ​កេ​ណិ​យ​ជដិល​ ​(​បាន​ចូល​ទៅ​គាល់​)​ ​ព្រះមានព្រះភាគ​ ​ដែល​ទ្រង់​សោយ​ភត្ត​រួចហើយ​ ​មាន​ព្រះហស្ត​ ​ដាក់ចេញ​ពី​បាត្រ​ហើយ​ ​រួច​ក៏​កាន់​យក​អាសនៈ​ ​១​ ​ដ៏​ទាប​ ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​កាល​ដែ​លកេ​ណិ​យ​ជដិល​ ​អង្គុយ​ស៊ប់​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​អនុមោទនា​ដោយ​គាថា​ទាំងនេះ​ថា​ ​
 ការ​បូជា​ទាំងឡាយ​ ​មានការ​បូជា​ភ្លើង​ជា​ប្រធាន​ ​គម្ពីរ​សាវិត្តិសាស្រ្ត​ជា​ប្រធាន​ ​នៃ​គម្ពីរ​ឆន្ទសាស្រ្ត​ ​ព្រះរាជា​ជា​ប្រធាន​នៃ​មនុស្ស​ទាំងឡាយ​ ​សាគរ​ជា​ប្រធាន​នៃ​ទន្លេ​ទាំងឡាយ​។​ ​ព្រះ​ចន្រ្ទ​ជា​ប្រធាន​នៃ​ផ្កាយ​ទាំងឡាយ​ ​ព្រះអាទិត្យ​ជា​ប្រធាន​នៃ​កំ​ដៅ​ទាំងឡាយ​ ​(​យ៉ាងណាមិញ​)​ ​ព្រះសង្ឃ​ជា​ប្រធាន​នៃ​ជន​ទាំងឡាយ​ ​កាល​បូជា​ប្រាថ្នា​នូវ​បុណ្យ​ ​ក៏​យ៉ាងនោះ​ដែរ​។​
 [​៦៦​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​លុះ​ទ្រង់​អនុមោទនា​ចំ​ពោះ​កេ​ណិ​យ​ជដិល​ដោយ​គាថា​យ៉ាងនេះ​ហើយ​ ​ទ្រង់​ក្រោក​ចាក​អាសនៈ​ ​យាង​ចៀស​
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 636865561061197804
ទៅកាន់ទំព័រ៖