ព្រះត្រៃបិដក ភាគ ៥៤
ចេញទៅ។ លំដាប់នោះ ព្រះសេលៈដ៏មានអាយុ ព្រមទាំងបរិស័ទ គេចចេញទៅ (ចាកពួក) តែម្នាក់ឯង ៗ ជាអ្នកមិនប្រមាទ មានព្យាយាម មានចិត្តស្លុងទៅ (កាន់ព្រះនិព្វាន) កុលបុត្រទាំងឡាយ ចេញចាកផ្ទះ ចូលកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា មិនយូរយារប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវអនុត្តរធម៌នោះ ជាទីបំផុតនៃព្រហ្មចរិយៈ ដោយប្រាជ្ញាដ៏ប្រសើរដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញប្រព្រឹត្តចប់ហើយ សោឡសកិច្ច ដែលគួរធ្វើ អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះសេលៈដ៏មានអាយុ ព្រមទាំងបរិស័ទ ក៏រាប់ថា ជាព្រះអរហន្តមួយរូបដែរ។ គ្រានោះ ព្រះសេលៈដ៏មានអាយុ ព្រមទាំងបរិស័ទ ចូលសំដៅទៅត្រង់ទីដែលព្រះមានព្រះភាគគង់ លុះចូលទៅដល់ហើយ ធ្វើចីវរឆៀងស្មាម្ខាង រួចប្រណម្យអញ្ជលីទៅត្រង់ទីដែលព្រះមានព្រះភាគគង់ ហើយបានទូលព្រះមានព្រះភាគដោយគាថាដូច្នេះថា
ID: 636865589000525842
ទៅកាន់ទំព័រ៖