ព្រះត្រៃបិដក ភាគ ៥៤
បពិត្រព្រះមានព្រះភាគ ទ្រង់មានចក្ខុ ពួកយើងបានដល់នូវព្រះអង្គជាទីពឹង ក្នុងថ្ងៃទី ៨ អំពីថ្ងៃនេះ ជាបុគ្គលរៀបរយហើយក្នុងសាសនារបស់ព្រះអង្គ ដោយកាលត្រឹមតែ ៧ រាត្រី។ ព្រះអង្គជាអ្នកត្រាស់ដឹង ព្រះអង្គជាសាស្តាចារ្យ ព្រះអង្គជាអ្នកគ្របសង្កត់នូវមារ ជាអ្នកប្រាជ្ញ ព្រះអង្គកាត់បង់អនុសយក្កិលេស ឆ្លងចាកកិលេសបានហើយ ចំឡងពួកសត្វនេះ ព្រះអង្គបានកន្លងផុតឧបធិហើយ ព្រះអង្គបានទំលាយអាសវៈហើយ ព្រះអង្គជាបុគ្គលដូចសីហៈ មិនមានឧបាទាន បានលះបង់ភ័យ និងសេចក្តីស្ញប់ស្ញែងហើយ បពិត្រព្រះអង្គជាវីរបុរស ពួកភិក្ខុទាំង ៣០០ រូបនេះ ធ្វើអញ្ជលី (ចំពោះព្រះអង្គ) សូមព្រះអង្គសណ្តូកព្រះបាទទាំងគូ ពួកភិក្ខុដ៏ប្រសើរ សូមថ្វាយបង្គំព្រះបាទទាំងគូ របស់ព្រះសាស្តា។
ចប់ សេលសូត្រ ទី៧។
សល្លសូត្រ ទី៨
[៦៧] (សេចក្តីថា ព្រះមានព្រះភាគ ទ្រង់សំដែងសល្លសូត្រនេះ) ថា ជីវិតរបស់សត្វទាំងឡាយ ក្នុងលោកនេះ មិនមានកំណត់ មិនមានអ្នកណាមួយអាចដឹងបាន ជីវិតនោះ ជារបស់ក្រផង តិចផង ប្រកបដោយសេចក្តីទុក្ខផង។
ID: 636865589329684669
ទៅកាន់ទំព័រ៖