ព្រះត្រៃបិដក ភាគ ៥៤
ពួកសត្វដែលកើតហើយ រមែងមិនស្លាប់ ដោយសេចក្តីព្យាយាមណា សេចក្តីព្យាយាមនោះ មិនមានឡើយ កាលដល់នូវសេចក្តីគ្រាំគ្រាហើយស្លាប់ តែងមាន ព្រោះពួកសត្វទាំងឡាយ មានយ៉ាងនេះ ជាធម្មតា។ ផ្លែឈើទាំងឡាយដែលទុំហើយ តែងមានភ័យអំពីការជ្រុះ ក្នុងពេលព្រឹក យ៉ាងណាមិញ សត្វទាំងឡាយដែលកើតហើយ តែងមានសេចក្តីភ័យអំពីសេចក្តីស្លាប់ អស់កាលជានិច្ច យ៉ាងនោះដែរ។ ភាជន៍ដីទាំងឡាយ ដែលស្មូនឆ្នាំងធ្វើហើយ ភាជន៍ទាំងអស់នោះ សុទ្ធតែមានកិរិយាបែកជាទីបំផុត យ៉ាងណាមិញ ជីវិតរបស់សត្វទាំងឡាយ ក៏យ៉ាងនោះដែរ។ ពួកជនណា ក្មេងក្តី ចាស់ក្តី ពាលក្តី បណ្ឌិតក្តី ពួកជនទាំងអស់នោះ តែងលុះក្នុងអំណាចនៃមច្ចុ ពួកជនទាំងអស់ មានមច្ចុនៅស្ទាក់ខាងមុខ។ កាលពួកជនទាំងនោះ ត្រូវមច្ចុគ្របសង្កត់ហើយ កាលទៅក្នុងបរលោក បិតាការពារបុត្រមិនបាន ឬពួកញាតិ ក៏ការពារញាតិមិនបាន។
ID: 636865589530196137
ទៅកាន់ទំព័រ៖