ព្រះត្រៃបិដក ភាគ ៥៤

​សត្វ​កាល​ថ្ងូរ​ស្តាយ​បុគ្គល​ ​ដែល​ធ្វើ​មរណកាល​ ​លុះអំណាច​សេចក្តី​សោក​ ​មិន​លះបង់​សេចក្តី​សោក​ចេញ​ទេ​ ​រមែង​ដល់​នូវ​ទុក្ខ​ជា​យ៉ាង​ក្រៃលែង​។​ ​អ្នក​ចូរ​មើល​សត្វ​ទាំងឡាយ​ ​មានជីវិត​ឯទៀត​ ​ក្នុង​លោក​នេះ​ ​ដែល​អន្ទោល​ទៅតាម​កម្ម​ ​ហៀបនឹង​ទៅ​ ​(​កាន់​បរលោក​)​ ​បម្រះននៀល​ ​ព្រោះ​លុះអំណាច​នៃ​មច្ចុ​។​ ​ពួក​សត្វ​តែង​សំគាល់​ ​(​ថា​ ​នឹង​មាន​អាយុវែង​)​ ​ដោយ​អា​កា​រណា​ៗ​ ​ការ​សំគាល់​នោះ​ ​រមែង​ផ្សេង​អំពី​អាការ​នោះ​ ​ៗ​ ​ការ​ព្រាត់​និរាស​ប្រាកដ​ដូច្នោះ​ ​អ្នក​ចូរ​មើល​បរិយាយ​ ​របស់​សត្វលោក​ចុះ​។​ ​ទោះបី​សត្វ​ដែល​រស់នៅ​អស់​មួយ​រយ​ឆ្នាំ​ ​ឬ​លើស​ជាង​ ​សេចក្តី​ព្រាត់ប្រាស​ចាក​ពួក​ញាតិ​ ​រមែង​មាន​ ​(​ព្រោះថា​)​ ​សត្វ​ក្នុង​លោក​នេះ​ ​រមែង​លះ​ចោល​ជីវិត​។​ ​ព្រោះហេតុនោះ​ ​បុគ្គល​បាន​ស្តាប់​ ​(​ធម្មទេសនា​)​ ​របស់​ព្រះអរហន្ត​ហើយ​ ​ឃើញ​អ្នក​ដែល​ចែកឋាន​ ​ធ្វើ​មរណកាល​ទៅ​ហើយ​ ​គប្បី​បន្ទោបង់​សេចក្តី​ខ្សឹកខ្សួល​ថា​ ​អ្នក​ចែកឋាន​ទៅ​នុ៎ះ​ ​អាត្មាអញ​ឃាត់​មិនបានទេ​។​ ​បុគ្គល​គប្បី​លត់​ផ្ទះ​ ​ដែល​ភ្លើង​ឆេះ​ដោយ​ទឹក​ ​យ៉ាងណាមិញ​ ​នរជន​ជា​អ្នកប្រាជ្ញ​ ​ប្រកបដោយ​ប្រាជ្ញ​ ​ជា​បណ្ឌិត​ឆ្លៀវឆ្លាស​ ​
ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 636865589914178100
ទៅកាន់ទំព័រ៖