ព្រះត្រៃបិដក ភាគ ៥៤

​គ្រានោះ​ ​វា​សេដ្ឋ​មាណព​ ​និង​ភារ​ទ្វា​ជ​មាណព​ ​កំពុង​ដើរទៅដើរមក​សម្រាក​ស្មង​ ​ក៏​កើត​អន្តរាកថា​នេះ​ឡើង​ថា​ ​ម្នាល​គ្នាយើង​ ​បុគ្គល​ឈ្មោះថា​ជា​ព្រាហ្មណ៍​ ​តើ​ដោយ​ប្រការ​ដូចម្តេច​។​ ​ភារ​ទ្វា​ជ​មាណព​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​បុគ្គល​ដែល​មានកំណើត​ល្អ​ទាំងពីរ​ចំណែក​ ​គឺ​ខាង​មាតា​ ​និង​ខាង​បិតា​ ​ជា​អ្នក​កើត​ក្នុង​ផ្ទៃ​របស់​ព្រាហ្មណី​ដែល​បរិសុទ្ធ​ ​ដរាប​អំពី​គូ​នៃ​ជីដូនជីតា​ ​៧​ ​តំណម​ក​ ​មិន​មាន​អ្នកណា​ពោលទោស​តិះដៀល​ ​ដោយ​ការ​ពោល​អំពី​ជាតិ​បាន​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​បុគ្គល​បាន​ឈ្មោះថា​ព្រាហ្មណ៍​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​។​ ​វា​សេដ្ឋ​មាណព​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​លុះតែ​បុគ្គល​មាន​សីល​ផង​ ​បរិបូណ៌​ដោយ​វត្ត​ផង​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​បុគ្គល​នោះ​ ​ទើប​ហៅថា​ព្រាហ្មណ៍​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​។​ ​ភារ​ទ្វា​ជ​មាណព​ ​មិន​អាច​ញ៉ាំង​វា​សេដ្ឋ​មាណព​ ​ឲ្យ​យល់ឃើញ​បាន​ ​ទាំង​វា​សេដ្ឋ​មាណព​ ​ក៏​មិន​អាច​ញ៉ាំង​ភារ​ទ្វា​ជ​មាណព​ឲ្យ​យល់ឃើញ​បាន​។​ ​គ្រានោះ​ ​វា​សេដ្ឋ​មាណព​ ​ហៅ​ភារ​ទ្វា​ជ​មាណព​ថា​ ​ម្នាល​ភារ​ទ្វា​ជៈ​ដ៏​ចំរើន​ ​ព្រះសមណគោតម​នេះ​
ថយ | ទំព័រទី ២០៧ | បន្ទាប់
ID: 636865590478690388
ទៅកាន់ទំព័រ៖