ព្រះត្រៃបិដក ភាគ ៥៤

​ជា​សក្យ​បុត្រ​ ​ចេញ​ចាក​សក្យត្រកូល​ ​ទ្រង់ព្រះ​ផ្នួស​ ​(​ឥឡូវនេះ​)​ ​គង់នៅ​ក្នុង​ដងព្រៃ​ឥច្ឆា​នង្គលៈ​ ​ជិត​ស្រុក​ឈ្មោះ​ឥច្ឆា​នង្គលៈ​ ​កិ​តិ្ត​ស័ព្ទ​ដ៏​ពីរោះ​របស់​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ខ្ចរខ្ចាយ​សុះសាយ​ទៅ​ ​យ៉ាងនេះ​ថា​ ​ព្រះមានព្រះភាគ​អង្គ​នោះ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​ដឹង​ចតុរារិយសច្ច​ ​ព្រះអង្គ​លែង​ត្រឡប់​មក​កើត​ក្នុង​ភព​ថ្មីទៀត​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​មក​ទៅ​ ​យើង​នឹង​ចូល​សំដៅ​ទៅត្រង់​ទី​ដែល​ព្រះសមណគោតម​គង់​ ​លុះ​ចូល​ទៅដល់​ហើយ​ ​នឹង​សួរ​សេចក្តី​នេះ​ ​ព្រះសមណគោតម​ ​នឹង​ដោះស្រាយ​ឲ្យ​យើង​យ៉ាងណា​ ​យើង​នឹង​ចាំទុក​នូវ​សេចក្តី​នោះ​យ៉ាងនោះ​។​ ​ភារ​ទ្វា​ជ​មាណព​ ​ទទួល​ស្តាប់​ពាក្យ​របស់​វា​សេដ្ឋ​មាណព​ថា​ ​អើ​អ្នក​។​ ​គ្រានោះ​ ​វា​សេដ្ឋ​មាណព​ ​និង​ភារ​ទ្វា​ជ​មាណព​ ​ចូល​សំដៅ​ទៅត្រង់​កន្លែង​ដែល​ព្រះមានព្រះភាគ​គង់​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរឲ្យ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​វា​សេដ្ឋ​មាណព​ ​លុះ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក្រាបទូល​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ទាំងឡាយ​ថា​ ​
ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 636865590707323465
ទៅកាន់ទំព័រ៖