ព្រះត្រៃបិដក ភាគ ៥៤

 ​[​៦៩​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យើង​ជា​អ្នកមាន​ត្រៃវិជ្ជា​ ​ដែល​អាចារ្យ​អនុញ្ញាត​ ​និង​ប្តេជ្ញា​ហើយដោយ​ពិត​ ​ខ្ញុំ​ព្រះអង្គ​ជា​សិស្ស​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​មាណព​នេះ​ ​ជា​សិស្សរបស់​តា​រុក្ខ​ព្រាហ្មណ៍​។​ ​ពាក្យ​ណា​ ​របស់​អ្នកមាន​ត្រៃវិជ្ជា​ទាំងឡាយ​ ​ដែល​អាចារ្យ​បាន​ប្រាប់​ហើយ​ ​ពួក​យើង​ជា​អ្នក​សម្រេច​ក្នុង​ពាក្យ​នោះ​ហើយ​ ​យើង​ទាំងឡាយ​ ​ជា​អ្នកចេះ​បទ​ ​ចេះ​វេយ្យាករណ៍​ក្នុង​វេទ​ប្រហែល​នឹង​អាចារ្យ​។​ ​បពិត្រ​ព្រះ​គោតម​ ​ពួក​យើង​នោះ​ ​មានការ​ជជែកគ្នា​ ​ក្នុង​ការ​ពោល​អំពី​ជាតិ​ ​ភារ​ទ្វា​ជ​មាណព​និយាយ​ថា​ ​បុគ្គល​ជា​ព្រាហ្មណ៍​ ​ព្រោះ​ជាតិ​។​ ​ឯខ្ញុំ​ព្រះអង្គ​និយាយ​ថា​ ​បុគ្គល​ដែល​ឈ្មោះថា​ព្រាហ្មណ៍​ ​ព្រោះ​កម្ម​ ​បពិត្រ​ព្រះអង្គ​ ​ជា​បុគ្គល​មាន​ចក្ខុ​ ​សូម​ព្រះអង្គ​ជ្រាប​យ៉ាងនេះ​។​ ​យើង​ទាំងពីរ​នាក់​នោះ​ ​មិន​អាច​ញ៉ាំង​គ្នានឹងគ្នា​ ​ឲ្យ​យល់ឃើញ​បានទេ​ ​(​ព្រោះហេតុនោះ​)​ ​ទើប​យើង​ទាំងឡាយ​មក​ ​ដើម្បី​សួរ​ព្រះអង្គ​ដ៏​ចំរើន​ ​ដែល​ល្បីល្បាញ​ថា​ ​ជា​អ្នក​ត្រាស់​ដឹង​ឯង​ ​បពិត្រ​ព្រះ​គោតម​ ​ពួក​ជន​ផ្គង​អញ្ជលី​ចូល​ទៅ​ ​កាល​ថ្វាយបង្គំ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ចន្រ្ទ​ ​ដែល​កន្លង​នូវ​ការ​អស់​ទៅ​នៃ​ងងឹត​ ​(​ព្រះចន្ទ​ពេញវង់​)​ ​យ៉ាងណាមិញ​ ​ពួក​ជន​ក្នុង​លោក​ ​(​ក៏​ថ្វាយបង្គំ​ព្រះអង្គ​)​ ​យ៉ាងនោះ​ដែរ​។​
ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 636865590919835620
ទៅកាន់ទំព័រ៖