ព្រះត្រៃបិដក ភាគ ៥៤

 ​បុគ្គល​លះបង់​កូន​ផង​ ​ប្រពន្ធ​ផង​ ​បិតា​ផង​ ​មាតា​ផង​ ​ទ្រព្យ​ទាំងឡាយ​ផង​ ​ស្រូវ​ទាំងឡាយ​ផង​ ​ផៅពង្ស​ទាំងឡាយ​ផង​ ​កាម​ទាំងឡាយ​ ​តាម​ចំណែក​រៀងខ្លួន​ផង​ ​គប្បី​ត្រាច់​ទៅ​តែម្នាក់ឯង​ ​ដូច​កុយរមាស​។​
 កាមគុណ​នេះ​ ​ជា​គ្រឿង​ជាប់​ចំពាក់​ ​សុខ​ក្នុង​កាមគុណ​នេះ​ ​មាន​ប្រមាណ​តិច​ ​កាមគុណ​ ​មាន​សេចក្តី​ត្រេកអរ​តិច​ ​ទុក្ខ​ក្នុង​កាមគុណ​នេះ​ ​ច្រើនក្រៃ​លែង​ ​បុគ្គល​អ្នកមាន​បញ្ញា​ ​ដឹង​ច្បាស់​ថា​ ​ការ​ជាប់​ចំពាក់​ក្នុង​កាមគុណ​នុ៎ះ​ ​ដូចជា​បូស​ ​គប្បី​ត្រាច់​ទៅ​តែម្នាក់ឯង​ ​ដូច​កុយរមាស​។​
 បុគ្គល​ទំ​លាយ​នូវ​សំយោជនៈ​ ​ដូច​ត្រី​ក្នុងទឹក​ ​ទំ​លាយ​បង់​នូវ​បណ្តាញ​ ​មិន​ត្រឡប់​មក​ ​(​រក​សំយោជនៈ​)​ ​វិញ​ ​ដូចជា​ភ្លើង​ឆេះ​ ​(​មិន​ត្រឡប់​វិល​វិញ​)​ ​គប្បី​ត្រាច់​ទៅ​តែម្នាក់ឯង​ ​ដូច​កុយរមាស​។​
ថយ | ទំព័រទី ២១ | បន្ទាប់
ID: 636865485339386764
ទៅកាន់ទំព័រ៖