ព្រះត្រៃបិដក ភាគ ៥៤

 ​ពួក​យើង​ ​សូម​សួរ​ព្រះ​គោតម​ ​ដែល​មាន​ចក្ខុ​កើត​ហើយ​ក្នុង​លោក​ ​បុគ្គល​ឈ្មោះថា​ព្រាហ្មណ៍​ ​ព្រោះ​ជាតិ​ ​ឬ​ព្រោះ​កម្ម​ ​សូម​ព្រះអង្គ​សំដែង​ប្រាប់​ពួក​យើង​ ​ដែល​ជា​អ្នក​មិនទាន់​ស្គាល់​ ​ឲ្យ​ទាល់តែ​ពួក​យើង​ស្គាល់​។​
 (​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​វា​សេ​ដ្ឋៈ​)​ ​បើ​ដូច្នោះ​ ​តថាគត​នឹង​សំដែង​ឲ្យ​ពិស្តារ​អំពី​ជាតិ​របស់​សត្វ​ទាំងឡាយ​តាមពិត​ ​ដោយលំដាប់​ ​ដល់​អ្នក​ទាំងឡាយ​នោះ​ ​ធម្មតា​សត្វ​ទាំងឡាយ​ ​រមែង​មាន​ជាតិ​ផ្សេង​ ​ៗ​ ​គ្នា​។​ ​អ្នក​ទាំងឡាយ​ ​ស្គាល់​ស្មៅ​ ​និង​ឈើ​ ​(​ឬទេ​)​ ​ឬក៏​មិនដែល​ប្តេជ្ញា​ថា​ ​ស្មៅ​ ​និង​ឈើ​ទេ​ ​លិង្គ​ ​គឺ​ភេទ​របស់​ស្មៅ​ ​និង​ឈើ​ទាំងនោះ​ ​តែង​សម្រេច​អំពី​ជាតិ​ ​ព្រោះថា​ ​សត្វ​ទាំងឡាយ​ ​មាន​ជាតិ​ផ្សេង​ ​ៗ​ ​គ្នា​។​ ​លិង្គ​ ​គឺ​ភេទ​តាំង​អំពី​កណ្តូប​ ​និង​មមង់​ ​រហូតដល់​ស្រមោច​ខ្មៅ​ ​និង​ស្រមោច​ក្រហម​ទាំងនោះ​ ​តែង​សម្រេច​អំពី​ជាតិ​ ​ព្រោះថា​ ​សត្វ​ទាំងឡាយ​ ​មាន​ជាតិ​ផ្សេង​ ​ៗ​ ​គ្នា​។​ ​អ្នក​ទាំងឡាយ​ ​ស្គាល់​ពួក​សត្វ​មាន​ជើង​បួន​ ​ទាំង​តូច​ ​ទាំង​ធំ​ ​(​ឬទេ​)​ ​លិង្គ​ ​គឺ​ភេទ​របស់​សត្វ​ទាំងនោះ​ ​តែង​សម្រេច​អំពី​ជាតិ​ ​ព្រោះថា​ ​សត្វ​ទាំងឡាយ​ ​មាន​ជាតិ​ផ្សេង​ ​ៗ​ ​គ្នា​។​
ថយ | ទំព័រទី ២១០ | បន្ទាប់
ID: 636865591162599506
ទៅកាន់ទំព័រ៖