ព្រះត្រៃបិដក ភាគ ៥៤

 អ្នក​ទាំងឡាយ​ ​ស្គាល់​ពស់​ ​មាន​ទ្រូង​ជា​ជើង​ ​មាន​ខ្នងវែង​ ​(​ឬទេ​)​ ​លិង្គ​ ​គឺ​ភេទ​របស់​ពស់​ទាំងនោះ​ ​តែង​សម្រេច​អំពី​ជាតិ​ ​ព្រោះថា​ ​សត្វ​ទាំងឡាយ​ ​មាន​ជាតិ​ផ្សេង​ ​ៗ​ ​គ្នា​។​
 លំដាប់​អំពី​នោះ​ ​អ្នក​ទាំងឡាយ​ ​ស្គាល់​ពួក​ត្រី​ក្នុងទឹក​ ​មាន​ទឹក​ ​ជា​គោចរ​ ​(​ឬទេ​)​ ​លិង្គ​ ​គឺ​ភេទ​របស់​ត្រី​ទាំងនោះ​ ​តែង​សម្រេច​អំពី​ជាតិ​ ​ព្រោះថា​ ​សត្វ​ទាំងឡាយ​ ​មាន​ជា​តិ​ផ្សេង​ៗ​ ​គ្នា​។​
 លំដាប់​អំពី​នោះ​ ​អ្នក​ទាំងឡាយ​ ​ស្គាល់​ពួក​សត្វស្លាប​ ​មាន​ស្លាប​ជា​យាន​ ​ដែល​ហើរ​ឯអាកាស​ ​(​ឬទេ​)​ ​លិង្គ​ ​គឺ​ភេទ​របស់​សត្វស្លាប​ទាំងនោះ​ ​តែង​សម្រេច​អំពី​ជាតិ​ ​ព្រោះថា​ ​សត្វ​ទាំងឡាយ​ ​មាន​ជាតិ​ផ្សេង​ ​ៗ​ ​គ្នា​។​
 លិង្គ​ ​គឺ​ភេទ​ ​ក្នុង​ជាតិ​ទាំងឡាយ​នោះ​ ​សម្រេច​អំពី​ជាតិ​ជាច្រើន​ ​យ៉ាងណាមិញ​ ​លិង្គ​ ​គឺ​ភេទ​ ​ក្នុង​មនុស្ស​ទាំងឡាយ​ ​សម្រេច​អំពី​ជាតិ​ ​មិន​ច្រើនយ៉ាង​នោះ​ទេ​។​ ​លិង្គ​ ​គឺ​ភេទ​ ​មិន​ហៅ​ព្រោះ​សក់​ទាំងឡាយ​ ​មិន​ហៅ​ព្រោះ​ក្បាល​ទាំងឡាយ​ ​មិន​ហៅ​ព្រោះ​ត្រចៀក​ទាំងឡាយ​ ​មិន​ហៅ​ព្រោះ​ភ្នែក​ទាំងឡាយ​ ​
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 636865591558552153
ទៅកាន់ទំព័រ៖