ព្រះត្រៃបិដក ភាគ ៥៤
មិនហៅព្រោះប្រមាត់ មិនហៅព្រោះច្រមុះ មិនហៅព្រោះបបូរមាត់ទាំងឡាយ មិនហៅ ព្រោះចិញ្ចើមទាំងឡាយ មិនហៅព្រោះក មិនហៅព្រោះស្មាទាំងឡាយ មិនហៅព្រោះពោះ មិនហៅ ព្រោះខ្នង មិនហៅព្រោះត្រគាក មិនហៅព្រោះទ្រូង មិនហៅព្រោះទីចង្អៀត មិនហៅព្រោះមេថុន មិនហៅព្រោះដៃទាំងឡាយ មិនហៅ ព្រោះជើងទាំងឡាយ មិនហៅព្រោះស្រោមទាំងឡាយ មិនហៅ ព្រោះក្រចកទាំងឡាយ មិនហៅព្រោះស្មងទាំងឡាយ មិនហៅ ព្រោះភ្លៅទាំងឡាយ មិនហៅ ព្រោះពណ៌ មិនហៅ ព្រោះសំឡេងទេ លិង្គ គឺភេទរបស់មនុស្ស សម្រេចអំពីជាតិ មិនដូចជាភេទក្នុងជាតិទាំងឡាយឯទៀត ៗ ទេ។ លិង្គ គឺភេទ ផ្សេងដោយសណ្ឋាន មានសក់ជាដើម ដូចជាលិង្គ គឺភេទតិរច្ឆាននុ៎ះ មិនមានប្រាកដក្នុងសរីរៈរបស់ខ្លួនទាំងឡាយ ក្នុងពួកមនុស្សទេ ពាក្យសម្រាប់ហៅ (ថាព្រាហ្មណ៍ជាដើម)គេតែងហៅតាមឈ្មោះ ក្នុងមនុស្សទាំងឡាយ។
ID: 636865591741152597
ទៅកាន់ទំព័រ៖