ព្រះត្រៃបិដក ភាគ ៥៤

​បណ្តា​មនុស្ស​ទាំងឡាយ​ ​នរណា​មួយ​ចិញ្ចឹមជីវិត​ ​ដោយ​ការ​រក្សា​ស្រែចម្ការ​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​អ្នក​ចូរ​ដឹង​យ៉ាងនេះ​ចុះ​ ​អ្នកនោះ​ ​ជា​អ្នក​ភ្ជួរ​រាស់​ ​មិនមែន​ព្រាហ្មណ៍​ទេ​។​ ​បណ្តា​មនុស្ស​ទាំងឡាយ​ ​នរណា​មួយ​ចិញ្ចឹមជីវិត​ដោយ​សិល្បៈ​ច្រើនយ៉ាង​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​អ្នក​ចូរ​ដឹង​យ៉ាងនេះ​ចុះ​ ​អ្នកនោះ​ ​ជា​អ្នក​ចិញ្ចឹមជីវិត​ដោយ​សិល្បៈ​ ​មិនមែន​ព្រាហ្មណ៍​ទេ​។​ ​បណ្តា​មនុស្ស​ទាំងឡាយ​ ​នរណា​មួយ​ចិញ្ចឹមជីវិត​ដោយ​ការ​ជួញប្រែ​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​អ្នក​ចូរ​ដឹង​យ៉ាងនេះ​ចុះ​ ​អ្នកនោះ​ ​ជា​ពាណិជ​ ​មិនមែន​ព្រាហ្មណ៍​ទេ​។​ ​បណ្តា​មនុស្ស​ទាំងឡាយ​ ​នរណា​មួយ​ចិញ្ចឹមជីវិត​ដោយ​ការ​បំរើ​អ្នកដទៃ​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​អ្នក​ចូរ​ដឹង​យ៉ាងនេះ​ចុះ​ ​អ្នកនោះ​ ​ជា​អ្នកបំរើ​ ​មិនមែន​ព្រាហ្មណ៍​ទេ​។​ ​បណ្តា​មនុស្ស​ទាំងឡាយ​ ​នរណា​មួយ​ ​ចិញ្ចឹមជីវិត​ដោយ​ការ​លួច​ទ្រព្យ​គេ​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​អ្នក​ចូរ​ដឹង​យ៉ាងនេះ​ចុះ​ ​អ្នកនោះ​ ​ជា​ចោរ​ ​មិនមែន​ព្រាហ្មណ៍​ទេ​។​ ​
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 636865591916432622
ទៅកាន់ទំព័រ៖