ព្រះត្រៃបិដក ភាគ ៥៤

 ​បុគ្គល​ណា​ ​កាត់​ខ្សែ​ជ្រាម​ ​គឺ​សេចក្តី​ក្រោធ​ផង​ ​ព្រ័ត្រ​ ​គឺ​តណ្ហា​ផង​ ​ទីត​ ​គឺ​មិច្ឆាទិដ្ឋិ​ ​ព្រមទាំង​អនុ​សយ​ក្កិ​លេស​ផង​ ​ជា​អ្នក​បាន​ដក​រនុក​ ​គឺ​អវិជ្ជា​ ​ត្រាស់​ដឹង​សច្ចធម៌​ ​៤​ ​តថាគត​ ​ហៅ​បុគ្គល​នោះ​ ​ថា​ជា​ព្រាហ្មណ៍​។​
 បុគ្គល​ណា​ ​មិន​ប្រទូស្ត​ ​ចេះ​អត់ធ្មត់​ ​ចំពោះ​ពាក្យ​ជេរ​ផង​ ​ការ​វាយ​ ​និង​ការ​ចង​ផង​ ​តថាគត​ ​ហៅ​បុគ្គល​អ្នកមាន​ខន្តិ​ធម៌​ជា​កំឡាំង​ ​មាន​ខន្តិ​ធម៌​ជា​រេហ៍ពល​នោះ​ ​ថា​ជា​ព្រាហ្មណ៍​។​ ​
 ​តថាគត​ ​ហៅ​បុគ្គល​មិន​ខឹង​ ​ជា​អ្នកមាន​វត្ត​ ​មាន​សីលធម៌​ ​មិន​មាន​ចំហាយ​ ​គឺ​តណ្ហា​ ​មាន​ឥន្រ្ទិយ​បាន​ទូន្មាន​ ​មាន​សរីរៈ​កើត​ក្នុង​ទីបំផុត​នោះ​ ​ថា​ជា​ព្រាហ្មណ៍​។​
 បុគ្គល​ណា​ ​មិន​ជាប់​ក្នុង​កាម​ទាំងឡាយ​ ​ដូច​ទឹក​លើ​ស្លឹក​ឈូក​ ​ឬដូច​គ្រាប់​ស្ពៃ​លើ​ចុង​នៃ​ដែក​ស្រួច​ ​តថាគត​ ​ហៅ​បុគ្គល​នោះ​ ​ថា​ជា​ព្រាហ្មណ៍​។​
 បុគ្គល​ណា​ ​ដឹង​ច្បាស់​នូវ​ការ​អស់​ទៅ​នៃ​សេចក្តី​ទុក្ខ​របស់​ខ្លួន​ក្នុង​លោក​នេះ​ ​តថាគត​ ​ហៅ​បុគ្គល​អ្នក​ដាក់​ភារៈ​ចុះ​ហើយ​ ​ប្រាសចាក​យោ​គៈ​នោះ​ ​ថា​ជា​ព្រាហ្មណ៍​។​
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 636865592417881304
ទៅកាន់ទំព័រ៖