ព្រះត្រៃបិដក ភាគ ៥៤

 តថាគត​ ​ហៅ​បុគ្គល​ ​មាន​ប្រាជ្ញា​ជ្រាលជ្រៅ​ ​មាន​ប្រាជ្ញា​ធ្លុះធ្លាយ​ ​ឆ្លៀវឆ្លាស​ក្នុង​មគ្គ​ ​និង​មិនមែន​មគ្គ​ ​បានសម្រេច​ប្រយោជន៍​ខ្ពង់ខ្ពស់​នោះ​ ​ថា​ជា​ព្រាហ្មណ៍​។​
 តថាគត​ ​ហៅ​បុគ្គល​អ្នក​មិន​ច្រឡូកច្រឡំ​ ​ដោយ​បុគ្គល​ពីរ​ពួក​ ​គឺ​គ្រហស្ថ​ ​១​ ​បព្វជិត​ ​១​ ​ដែល​ត្រាច់​ទៅ​ដោយ​មិន​ប្រកាន់​លំនៅ​ ​មិន​មាន​សេចក្តី​ប្រាថ្នា​នោះ​ ​ថា​ជា​ព្រាហ្មណ៍​។​
 បុគ្គល​ណា​ ​ដាក់ចេញ​នូវ​អាជ្ញា​ក្នុង​ពួក​សត្វ​ ​អ្នក​តក់ស្លុត​ ​និង​ពួក​សត្វ​នឹងនួន​ ​មិន​សម្លាប់​ ​មិន​បៀតបៀន​សត្វ​ ​តថាគត​ហៅ​បុគ្គល​នោះ​ ​ថា​ជា​ព្រាហ្មណ៍​។​
 តថាគត​ ​ហៅ​បុគ្គល​អ្នក​មិន​មាន​គំនុំ​ ​ក្នុង​ពួក​ជន​ដែល​មាន​គំនុំ​ ​អ្នកមាន​ចិត្តត្រជាក់​ ​ចំពោះ​អាជ្ញា​របស់​ខ្លួន​ ​ជា​អ្នក​មិន​ប្រកាន់​ក្នុង​ពួក​ជន​ ​ដែល​ប្រកបដោយ​អំពើ​គួរ​ប្រកាន់​នោះ​ ​ថា​ជា​ព្រាហ្មណ៍​។​
 បុគ្គល​ណា​ ​បាន​ទំលាក់​ចោលចេញ​នូវ​រាគៈ​ ​ទោសៈ​ ​មានះ​ ​និង​មក្ខៈ​ ​ដូច​គ្រាប់​ស្ពៃ​ ​ដែល​ធ្លាក់​អំពី​ចុង​ដែក​ស្រួច​ ​តថាគត​ហៅ​បុគ្គល​នោះ​ ​ថា​ជា​ព្រាហ្មណ៍​។​
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 636865592588641070
ទៅកាន់ទំព័រ៖