ព្រះត្រៃបិដក ភាគ ៥៤
តថាគត ហៅអ្នកស្អាតដូចព្រះចន្ទ្រ ប្រាសចាកមន្ទិល មានចិត្តថ្លា មិនល្អក់ដោយកិលេស មានតណ្ហាក្នុងភពអស់ហើយនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា កន្លងនូវផ្លូវវាង គឺរាគៈ នូវផ្លូវទុគ៌ម គឺកិលេស នូវសង្សារវដ្ត នូវមោហៈជាអ្នកឆ្លង (នូវឱឃៈទាំង ៤) បានដល់ត្រើយ គឺព្រះនិព្វាន ជាអ្នកមានឈាន មិនមានសេចក្តីញាប់ញ័រ មិនមានសេចក្តីសង្ស័យ មិនប្រកាន់មាំ ជាអ្នករលត់កិលេស តថាគត ហៅបុគ្គលនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា លះកាមទាំងឡាយក្នុងលោកនេះ ជាអ្នកមិនមានផ្ទះ បួស តថាគត ហៅបុគ្គលអ្នកមានកាមរាគៈអស់ហើយនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា បានលះតណ្ហាក្នុងលោកនេះ ជាអ្នកមិនមានផ្ទះ តថាគត ហៅបុគ្គលដែលមានតណ្ហា និងភពអស់ហើយនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា លះយោគៈ
(១) ជារបស់មនុស្ស កន្លងផុតនូវយោគៈ
(២) របស់ទិព្វ តថាគត ហៅបុគ្គលដែលប្រាសចាកយោគៈទាំងអស់នោះ ថាជាព្រាហ្មណ៍។
(១) អាយុ និងកាមគុណប្រាំ។ អដ្ឋកថា។ (២) អាយុ និងកាមគុណប្រាំ។ អដ្ឋកថា។
ID: 636865595284455262
ទៅកាន់ទំព័រ៖