ព្រះត្រៃបិដក ភាគ ៥៤

 បុគ្គល​មាន​ចក្ខុ​ដាក់ចុះ​ ​មាន​ជើង​មិន​រពឹស​(​១​)​ ​មាន​ឥន្ទ្រិយ​គ្រប់គ្រង​ល្អ​ ​មានចិត្ត​រក្សាទុក​ ​មិន​ជោកជាំ​ ​មិន​រោលរាល​ ​(​ដោយ​កិលេស​)​ ​គប្បី​ត្រាច់​ទៅ​តែម្នាក់ឯង​ ​ដូច​កុយរមាស​។​
 បុគ្គល​លះបង់​នូវ​វត្ថុជា​គ្រឿង​ប្រាកដ​ ​នូវ​ភាពជា​គ្រហស្ថ​ ​ដូចដើម​បា​រិច្ឆត្ត​ព្រឹក្ស​ ​មាន​ស្លឹក​ជំរុះ​ហើយ​ ​គប្បី​ជា​អ្នកមាន​សំពត់​កា​សាយៈ​ ​ចេញ​បួស​ ​ត្រាច់​ទៅ​តែម្នាក់ឯង​ ​ដូច​កុយរមាស​។​ ​
 ​បុគ្គល​មិន​ធ្វើ​សេចក្តី​ប្រាថ្នា​ ​ក្នុង​រស​ទាំងឡាយ​ ​ជា​អ្នក​មិន​ល្មោភ​ ​(​ក្នុង​អាហារ​)​ ​មិន​ចិញ្ចឹម​អ្នកដទៃ​ ​ជា​អ្នក​ត្រាច់​ទៅតាម​ច្រក​ ​មិន​មានចិត្ត​ជាប់​ចំពាក់​ក្នុង​ត្រកូល​ផ្សេង​ ​ៗ​ ​គប្បី​ត្រាច់​ទៅ​តែម្នាក់ឯង​ ​ដូច​កុយរមាស​។​ ​
 បុគ្គល​លះបង់​នូវ​នី​វរ​ណៈ​ទាំង​ ​៥​ ​បន្ទោបង់​នូវ​ឧបក្កិលេស​នៃ​ចិត្ត​ទាំងអស់​ចេញ​បាន​ ​
​(​១​)​ ​សំដៅយក​ការ​មិន​ដើរលេង​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 636865486067988438
ទៅកាន់ទំព័រ៖