ព្រះត្រៃបិដក ភាគ ៥៤
[៧២] លុះកោកាលិកភិក្ខុ ក្រាបបង្គំទូលយ៉ាងនេះហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងកោកាលិកភិក្ខុដូច្នេះថា នែកោកាលិក អ្នកកុំពោលយ៉ាងនេះឡើយ នែកោកាលិក អ្នកកុំពោលយ៉ាងនេះឡើយ នែកោកាលិក អ្នកចូរធ្វើចិត្តឲ្យជ្រះថា្ល ក្នុងសារីបុត្ត និងមោគ្គល្លានចុះ ដ្បិតសារីបុត្ត និងមោគ្គល្លាន មានសីលជាទីស្រឡាញ់។ កោកាលិកភិក្ខុ ក្រាបបង្គំទូលព្រះមានព្រះភាគ ជាគំរប់ពីរដងទៀត ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ គួរខ្ញុំព្រះអង្គជឿ គួរខ្ញុំព្រះអង្គចូលចិត្ត ពិតមែន តែថា សារីបុត្ត និងមោគ្គល្លាន ជាអ្នកមានសេចក្តីប្រាថ្នាលាមក លុះអំណាចនៃសេចក្តីប្រាថ្នាលាមក។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងកោកាលិកភិក្ខុ ជាគំរប់ពីរដងទៀត ដូច្នេះថា នែកោកាលិក អ្នកកុំពោលយ៉ាងនេះឡើយ នែកោកាលិក អ្នកកុំពោលយ៉ាងនេះឡើយ នែកោកាលិក អ្នកចូរធ្វើចិត្តឲ្យជ្រះថ្លា ក្នុងសារីបុត្ត និងមោគ្គល្លានចុះ ដ្បិតសារីបុត្ត និងមោគ្គល្លាន មានសីលជាទីស្រឡាញ់។ កោកាលិកភិក្ខុ ក្រាបបង្គំទូលព្រះមានព្រះភាគ ជាគំរប់បីដងទៀត ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ គួរខ្ញុំព្រះអង្គជឿ គួរខ្ញុំព្រះអង្គចូលចិត្ត ពិតមែន តែថាសារីបុត្ត និងមោគ្គល្លាន ជាអ្នកមានសេចក្តីប្រាថ្នាលាមក លុះអំណាចនៃសេចក្តីប្រាថ្នាលាមក។
ID: 636865596604040738
ទៅកាន់ទំព័រ៖