ព្រះត្រៃបិដក ភាគ ៥៤

​ពក​ប្រមាណ​ប៉ុន​ក្តឹប​ព្នៅ​ ​ក៏​ធំឡើង​ប៉ុន​ផ្លែ​ព្នៅ​។​ ​ពក​ប្រមាណ​ប៉ុន​ផ្លែ​ព្នៅ​ ​ក៏​បែក​ ​(​ពេញទាំង​សរីរៈ​)​។​ ​ខ្ទុះ​ ​និង​ឈាម​ ​ក៏​ហូរហៀរ​ចេញ​។​ ​លំដាប់នោះ​ ​កោ​កាលិក​ភិក្ខុ​ ​ក៏​ធ្វើ​មរណៈ​ដោយ​អាពាធ​នោះ​ឯង​។​ ​កោ​កាលិក​ភិក្ខុ​ ​លុះ​ធ្វើ​មរណកាល​ហើយ​ ​ក៏​ទៅ​កើត​ក្នុង​បទុមនរក​ ​ព្រោះ​ចងចិត្ត​អាឃាត​ក្នុង​ព្រះ​សារីបុត្ត​ ​និង​ព្រះ​មោគ្គល្លាន​។​ ​គ្រានោះ​ ​រាត្រី​បឋមយាម​កន្លងទៅ​ ​សហ​ម្ប​តី​ព្រហ្ម​ ​មាន​រស្មី​រុងរឿង​ ​បណ្តាល​វត្ត​ជេតពន​ជុំវិញ​ទាំងអស់​ ​ឲ្យ​ភ្លឺ​ច្រាល​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ឋិតនៅ​ក្នុង​ទីសម​គួរ​។​ ​សហ​ម្ប​តី​ព្រហ្ម​ ​លុះ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កោ​កាលិក​ភិក្ខុ​ ​ធ្វើ​មរណកាល​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កោ​កាលិក​ភិក្ខុ​ ​លុះ​ធ្វើ​មរណកាល​ហើយ​ ​ក៏​ទៅ​កើត​ក្នុង​បទុមនរក​ ​ព្រោះ​ចងចិត្ត​អាឃាត​ ​ក្នុង​ព្រះ​សារីបុត្ត​ ​និង​ព្រះ​មោគ្គល្លាន​។​ ​សហ​ម្ប​តី​ព្រហ្ម​ ​ក្រាបបង្គំទូល​សេចក្តី​នេះ​រួចហើយ​ ​លុះ​ពោល​ពាក្យ​នេះ​ហើយ​ ​ធ្វើ​ប្រទក្សិណ​ ​រួច​ក៏​បាត់​ទៅ​ក្នុង​ទីនោះ​ឯង​។​ ​
ថយ | ទំព័រទី ២២៥ | បន្ទាប់
ID: 636865597007443812
ទៅកាន់ទំព័រ៖