ព្រះត្រៃបិដក ភាគ ៥៤

​គ្រានោះ​ ​លុះ​កន្លង​រាត្រី​នោះ​ទៅ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ពួក​ភិក្ខុ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យប់មិញ​នេះ​ ​នា​រាត្រី​បឋមយាម​កន្លងទៅ​ហើយ​ ​សហ​ម្ប​តី​ព្រហ្ម​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សហ​ម្ប​តី​ព្រហ្ម​ ​បាន​ពោល​ពាក្យ​នេះ​ ​លុះ​ពោល​ពាក្យ​នេះ​ហើយ​ ​ធ្វើ​ប្រទក្សិណ​ ​រួច​ក៏​បាត់​ទៅ​ក្នុង​ទីនោះ​ឯង​។​
 [​៧៣​]​ ​កាល​ព្រះមានព្រះភាគ​ ​ត្រាស់​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​ ​១​ ​រូប​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប្រមាណ​នៃ​អាយុ​ក្នុង​បទុមនរក​ ​តើ​យូរអង្វែង​យ៉ាងណា​ទៅ​។​ ​ម្នាល​ភិក្ខុ​ ​ប្រមាណ​នៃ​អាយុ​ក្នុង​បទុមនរក​ ​យូរអង្វែង​ណាស់​ ​ប្រមាណ​នោះ​ ​បុគ្គល​មិន​ងាយ​នឹង​រាប់​បាន​ថា​ ​ប៉ុណ្ណេះ​ឆ្នាំ​ ​ឬ​ប៉ុណ្ណោះ​រយ​ឆ្នាំ​ ​ប៉ុណ្ណេះ​ពាន់​ឆ្នាំ​ ​ឬ​ប៉ុណ្ណេះ​សែន​ឆ្នាំ​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះអង្គ​អាច​នឹង​ធ្វើ​សេចក្តី​ឧបមា​បាន​ដែរ​ឬ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​តថាគត​អាច​នឹង​ធ្វើ​បាន​ ​
ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 636865597243447310
ទៅកាន់ទំព័រ៖