ព្រះត្រៃបិដក ភាគ ៥៤
ម្នាលភិក្ខុ ដូចរទេះសម្រាប់ផ្ទុកគ្រាប់ល្ងរបស់អ្នកដែនកោសល មានចំណុះ ២០ ខារី
(១) មានបុរសម្នាក់ លុះកន្លងទៅ ១ រយឆ្នាំ ១ ពាន់ឆ្នាំ ១ សែនឆ្នាំ ទើបរើសគ្រាប់ល្ង ម្តងមួយគ្រាប់ ៗ អំពីរទេះនោះ ម្នាលភិក្ខុ រទេះសម្រាប់ផ្ទុកគ្រាប់ល្ង របស់អ្នកដែនកោសល ចំណុះ ២០ ខារីនោះ ដល់នូវការអស់ទៅដោយព្យាយាមនេះ ឆាប់ជាង ឯកាលយូរអង្វែងរបស់អព្វុទនរកមួយ
(២) មិនងាយនឹងដល់នូវការអស់បានឡើយ ម្នាលភិក្ខុ អព្វុទនរក
(៣) ២០ ដង (យូរ) យ៉ាងណា និរព្វុទនរកតែមួយ ក៏យ៉ាងនោះដែរ ម្នាលភិក្ខុ និរព្វុទនរក ២០ ដង យូរយ៉ាងណា អពពនរកតែមួយ ក៏យ៉ាងនោះដែរ
(១) រាប់តាមលំដាប់យ៉ាងនេះ ៤ នាឡិអ្នកស្រុកមគធៈ ជា ១នាឡិនៃអ្នកស្រុកកោសល, ៤នាឡិអ្នកស្រុកកោសល ជា ១អាឡ្ហក, ៤អាឡ្ហក គឺ១៦នាឡិ ជា១ទោណ, ៤ទោណ គឺ៦៤នាឡិ ជា១មានិកា, ៤មានិកា គឺ២៥៦នាឡិ ជា១ខារី ១អម្រែក, ២០ខារី គឺ ៥១២០នាឡិ ជា១តិសវាហៈ(១រទេះ)។ (២) ជាឈ្មោះរបស់នរក១រណ្តៅ ដែលសត្វត្រូវរងទុក្ខយូរអង្វែង រាប់ដោយរយសែនពិន្ទុ (ឆ្នាំ) បើរាប់តាមសំខ្យា មានចំនួន ៥៦ពិន្ទុ ទើបជាអព្វុទៈ១ (ប្រហែល ៨កោដិឆ្នាំ)។ អដ្ឋកថា អភិធាន កច្ចាយនូបត្ថម្ភកៈ (តទ្ធិត)។ (៣) តាំងអំពីត្រឹមអព្វុទៈរៀងទៅ យក២០គុណ ដរាបដល់នរកឈ្មោះបទុមនោះ។ (បាលីទាំងអដ្ឋកថា កច្ចាយនូបត្ថម្ភកៈ)។
ID: 636865597657811010
ទៅកាន់ទំព័រ៖