ព្រះត្រៃបិដក ភាគ ៥៤
ម្នាលភិក្ខុ អពពនរក ២០ ដង យូរយ៉ាងណា អហហនរកតែមួយ ក៏យូរយ៉ាងនោះដែរ ម្នាលភិក្ខុ អហហនរក ២០ ដង (យូរ) យ៉ាងណា អដដនរកតែមួយ ក៏យូរយ៉ាងនោះដែរ ម្នាលភិក្ខុ អដដនរក ២០ ដង (យូរ) យ៉ាងណា កុមុទនរកតែមួយ ក៏យូរយ៉ាងនោះដែរ ម្នាលភិក្ខុ កុមុទនរក ២០ ដង (យូរ) យ៉ាងណា សោគន្ធិកនរកតែមួយ ក៏យូរយ៉ាងនោះដែរ ម្នាលភិក្ខុ សោគន្ធិកនរក ២០ ដង (យូរ) យ៉ា់ងណា ឧប្បលនរកតែមួយ ក៏យូរយ៉ាងនោះដែរ ម្នាលភិក្ខុ ឧប្បលនរក ២០ ដង (យូរ) យ៉ាងណា បុណ្ឌរីកនរកតែមួយ ក៏យូរយ៉ាងនោះដែរ ម្នាលភិក្ខុ បុណ្ឌរីកនរក ២០ ដង (យូរ) យ៉ាងណា បទុមនរកតែមួយ ក៏យូរយ៉ាងនោះដែរ ម្នាលភិក្ខុ ឯកោកាលិកភិក្ខុ ចូលទៅកើតក្នុងបទុមនរក (នោះ) ព្រោះចងចិត្តអាឃាត ក្នុងសារីបុត្ត និងមោគ្គលា្លន។
ព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះពុទ្ធដីការនេះ ព្រះសុគតជាសាស្តា លុះទ្រង់ត្រាស់ព្រះពុទ្ធដីកានេះរួចហើយ ទើបទ្រង់ត្រាស់គាថាព័ន្ធ តទៅទៀតថា
ID: 636865597902395000
ទៅកាន់ទំព័រ៖