ព្រះត្រៃបិដក ភាគ ៥៤

 ​[​៧៤​]​ ​បុគ្គល​ពាល​ ​ពោល​ពាក្យ​ទុព្ភាសិត​ ​រមែង​កាត់​នូវ​ឫសគល់​នៃ​ខ្លួន​ ​(​កុសល​មូល​)​ ​ដោយ​ផរុសវាចា​ណា​ ​វាចា​ ​(​នោះ​)​ ​ដូចជា​ដឹង​ចាំង​ ​កើត​ក្នុង​មាត់​នៃ​បុរស​ ​(​នោះ​)​។​ ​បុគ្គល​ណា​ ​សរសើរ​នូវ​បុគ្គល​ដែល​គួរ​និន្ទា​ ​ឬ​និន្ទា​នូវ​បុគ្គល​ដែល​គួរ​សរសើរ​វិញ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​សន្សំ​នូវ​ទោសកំហុស​ដោយ​មាត់​ ​មិនបាន​នូវ​សេចក្តី​សុខ​ ​ដោយ​ទោសកំហុស​នោះ​ទេ​។​ ​កិរិយា​ចាញ់​ដោយ​ទ្រព្យ​ទាំងអស់​ ​ឬ​ជាមួយនឹង​ខ្លួន​ផង​ ​ព្រោះ​ល្បែងភ្នាល់​ទាំងឡាយ​ណា​ ​ការ​ចាញ់​នេះ​ ​ជា​ទោសកំហុស​ ​មាន​ប្រមាណ​តិច​ទេ​ ​បុគ្គល​ណា​ ​ធ្វើ​ចិត្តប្រទូស្ត​ក្នុង​ព្រះ​សុគត​ ​គឺ​ព្រះសម្មាសម្ពុទ្ធ​ ​បច្ចេកពុទ្ធ​ ​ពុទ្ធ​សាវ័ក​ ​ការ​ប្រទូស្ត​នេះឯង​ ​ជា​ទោសកំហុស​ធំជាង​។​
 បុគ្គល​តិះដៀល​ព្រះ​អរិយៈ​ ​ដំ​កល់​វាចា​ចិត្តលាមក​ ​រមែង​ចូល​ទៅកាន់​បទុមនរក​ ​អស់​កាលណា​ ​កាលនោះ​ ​កំណត់​ ​១​ ​សែន​និរព្វុទៈ​ ​៣៦​ ​និង​ ​៥​ ​អព្វុទ​នរក​ទៀត​។​
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 636865598187191289
ទៅកាន់ទំព័រ៖