ព្រះត្រៃបិដក ភាគ ៥៤

​ជា​អ្នក​មិន​អាស្រ័យ​ ​(​ដោយ​តណ្ហា​)​ ​កាត់​បង់​នូវ​ទោស​ ​ដែល​កើតអំពី​សេចក្តី​ស្រឡាញ់​ហើយ​ ​គប្បី​ត្រាច់​ទៅ​តែម្នាក់ឯង​ ​ដូច​កុយរមាស​។​
 បុគ្គល​បាន​ធ្វើ​នូវ​សុខទុក្ខ​ ​និង​សោមនស្ស​ ​ទោមនស្ស​ ​ក្នុង​កាលមុន​ ​ឲ្យ​នៅ​ពីក្រោយខ្នង​ហើយ​ ​បាន​នូវ​ឧបេក្ខា​សមថៈ​ ​(​ក្នុង​ចតុត្ថជ្ឈាន​)​ ​ដ៏​បរិសុទ្ធ​ហើយ​ ​គប្បី​ត្រាច់​ទៅ​ ​តែម្នាក់ឯង​ ​ដូច​កុយរមាស​។​
 បុគ្គល​ ​មាន​សេចក្តី​ព្យាយាម​ ​ប្រារព្ធ​ដើម្បី​ដល់​នូវ​ព្រះនិព្វាន​ ​មានចិត្ត​មិន​រួញរា​ ​អ្នក​ប្រព្រឹត្ត​មិន​ខ្ជិលច្រអូស​ ​មាន​សេចក្តី​ប្រឹងប្រែង​ដ៏​មាំ​ ​ប្រកបដោយ​កម្លាំង​ប្រាជ្ញា​ហើយ​ ​គប្បី​ត្រាច់​ទៅ​តែម្នាក់ឯង​ ​ដូច​កុយរមាស​។​
 បុគ្គល​មិន​លះបង់​នូវ​ឈាន​ ​ជា​ធម្មជាត​ស្ងប់ស្ងាត់​ ​(​ចាក​សត្វ​ ​និង​សង្ខារ​)​ ​ជា​អ្នក​ប្រព្រឹត្ត​ធម៌​ដ៏​សមគួរ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​អស់​កាល​ជានិច្ច​ ​ពិចារណា​ឃើញ​ទោស​ ​ក្នុង​ភព​ទាំងឡាយ​ហើយ​ ​គប្បី​ត្រាច់​ទៅ​តែម្នាក់ឯង​ ​ដូច​កុយរមាស​។​
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 636865486409097948
ទៅកាន់ទំព័រ៖