ព្រះត្រៃបិដក ភាគ ៥៤

 ​បុគ្គល​ណា​ ​ពោល​ពាក្យ​មិន​ពិត​ ​ឬបុគ្គល​ណា​ធ្វើ​ហើយ​ ​និយាយ​ថា​ ​អាត្មាអញ​មិនធ្វើវិញ​ ​រមែង​ទៅ​នរក​ ​បុគ្គល​ទាំងពីរ​ពួក​នោះ​ ​ជា​មនុស្ស​មានកម្ម​ដ៏​ថោកទាប​ ​លុះ​លះ​អត្តភាព​នេះ​ទៅ​ ​រមែង​ស្មើគ្នា​ ​ក្នុង​លោកខាងមុខ​។​
 បុគ្គល​ណា​ ​ប្រទូស្ត​ចំពោះ​ជន​ដែល​មិន​ប្រទូស្ត​ ​ជា​បុរស​បរិសុទ្ធ​ ​មិន​មាន​កិលេស​ ​បាប​រមែង​ត្រឡប់​ត្រូវ​បុគ្គល​ពាល​នោះ​វិញ​ ​ដូចជា​ធូលី​ដ៏​ល្អិត​ ​ដែល​បុគ្គល​បាច​ទៅកាន់​ទី​ច្រាសខ្យល់​។​
 បុគ្គល​ណា​ ​ប្រកប​រឿយ​ ​ៗ​ ​ក្នុង​លោភ​គុណ​ ​(​តណ្ហា​)​ ​បុគ្គល​នោះ​ ​មិន​មាន​សទ្ធា​ ​មានតែ​សេចក្តី​កំណាញ់ស្វិត​ស្វាញ​ ​មិន​ស្គាល់​ពាក្យ​ឱវាទ​ ​ជា​អ្នក​កំណាញ់​ ​ប្រកប​រឿយ​ ​ៗ​ ​ក្នុង​បិ​សុ​ណា​វាចា​ ​រមែង​តិះដៀល​នូវ​បុគ្គល​ដទៃ​ដោយ​ពាក្យ​។​
 ម្នាល​អ្នកមាន​មាត់អាក្រក់​ ​ពោល​ពាក្យ​គ្មាន​ពិត​ ​មិន​ប្រសើរ​ ​បំផ្លាញ​នូវ​សេចក្តី​ចំរើន​ ​ជា​មនុស្សលាមក​ ​ធ្វើអំពើ​អាក្រក់​
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 636865598517890204
ទៅកាន់ទំព័រ៖