ព្រះត្រៃបិដក ភាគ ៥៤
ជាបុរសថោកទាប បុរសឥតបុណ្យ មានកំណើតថោកទាប អ្នកឯងដូចជាសត្វនរក អ្នកកុំនិយាយច្រើនក្នុងទីនេះឡើយ។ អ្នករោយចុះនូវធូលីលើខ្លួន ដើម្បីមិនជាប្រយោជន៍ អ្នកតិះដៀលពួកសប្បុរស ធ្វើអំពើអាក្រក់ ប្រព្រឹត្តទុច្ចរិតច្រើនប្រការ អ្នកនឹងទៅកាន់នរក អស់កាលយូរអង្វែង។ កម្មរបស់សត្វនីមួយ ៗ មិនវិនាសទេ សត្វជាម្ចាស់ រមែងបាននូវកម្មនោះ សត្វល្ងង់ខ្លៅ អ្នកធ្វើកម្មអាក្រក់ ឃើញនូវទុក្ខចំពោះខ្លួនក្នុងលោកខាងមុខ។ អ្នកធ្វើអំពើអាក្រក់ តែងចូលទៅកាន់ចម្រូងដែកដ៏មុត ជាទីដែលនាយនិរយបាល ចាក់នឹងដែកស្រួច ទាំងដុំដែកមានសណ្ឋានប្រហែលផ្លែព្នៅដ៏ក្តៅ សមគួរដល់កម្មនោះ ជាភោជន (របស់សត្វទាំងនោះ)។
ID: 636865598970486091
ទៅកាន់ទំព័រ៖