ព្រះត្រៃបិដក ភាគ ៥៤
ពួកនាយនិរយបាល កាលនឹងពោល មិនពោលពាក្យពីរោះឡើយ មិនស្ទុះទៅដោយមុខរីករាយ មិនមែនចូលទៅឲ្យជាទីពឹងបានទេ ឲ្យដេកលើកម្រាលរងើកភ្លើង បញ្ចូលទៅកាន់អណ្តាតភ្លើង ដែលឆេះសន្ធោសន្ធៅ។ ពួកនាយនិរយបាល ព័ទ្ធដោយសំណាញ់ វាយដោយញញួរដែក ក្នុងទីនោះ សត្វនរក ដើរទៅកាន់នរក (ឈ្មោះធូមរោរុព) ងងឹតឈ្លប់ ដែលធ្វើឲ្យខ្វាក់ នរកនោះ ធំទូលាយដូចជាផ្ទៃផែនដី។ មួយវិញទៀត សត្វនរក ចូលទៅកាន់លោហកុម្ភីនរក ដែលមានអណ្តាតភ្លើងឆេះសន្ធោសន្ធៅ ជាសត្វលិចអណ្តែត ៗ ឆេះនៅក្នុងលោហកុម្ភីនោះ ដែលមានភ្លើងឆេះជុំវិញ អស់កាលយូរអង្វែង។
ID: 636865599168037390
ទៅកាន់ទំព័រ៖