ព្រះត្រៃបិដក ភាគ ៥៤
បុគ្គលធ្វើកម្មអាក្រក់ តែងឆេះនៅក្នុងលោហកុម្ភីនរកនោះ ច្រឡំដោយខ្ទុះ និងឈាម តើដូចម្តេច សត្វនរកទៅកាន់ទិសណាៗ សឹងប៉ះពាល់ដោយខ្ទុះ និងឈាម ប្រឡូកប្រឡាក់ ក្នុងទិសនោះ ៗ។ បុគ្គលធ្វើកម្មអាក្រក់ តែងរងផលកម្ម ក្នុងទឹក (ទង់ដែង) ជាទីនៅរបស់ដង្កូវ ក្នុងគូថនរកនោះ តើដូចម្តេច ទីជម្រាល គឺច្រាំង អាចនឹងឡើងចុះបាន ពុំមានឡើយ ព្រោះថា រណ្តៅនរក (នោះ) មានអំបែងចោតស្មើជុំវិញទាំងអស់។ មួយវិញទៀត សត្វនរក ចូលទៅកាន់ព្រៃឈើ មានស្លឹកជាដាវដ៏មុត មានខ្លួនមុតជាប់សព្វអន្លើដោយដាវនោះ នាយនិរយបាល ក៏ថ្ពក់ទាញអណ្តាតដោយផ្លែសន្ទូច ហើយកាប់សំឡាប់ហើយ សំឡាប់ទៀត។
ID: 636865599339167178
ទៅកាន់ទំព័រ៖