ព្រះត្រៃបិដក ភាគ ៥៤

​ពួក​សត្វ​ណា​ ​ចូល​ទៅ​កើត​ក្នុង​បទុមនរក​ ​អស់​ ​១​ ​នហុត​ ​(​មួយ​រយ​សែន​កោដិ​ប្ប​កោដិ​)​ ​និង​ ​៥​ ​កោដិ​ឆ្នាំ​ទៀត​ ​ឬ​អស់​ ​១២​ ​រយ​កោដិ​ដទៃទៀត​ ​ពួក​សត្វ​នរក​ទាំងនោះ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​រាប់​ហើយដោយ​រទេះ​ល្ង​។​ ​សេចក្តី​ទុក្ខ​ក្នុង​នរក​ ​ដែល​លោក​ពោល​ហើយ​ក្នុង​ទីនេះ​ ​យូរ​ត្រឹមណា​ ​កោ​កាលិក​ភិក្ខុ​ ​គប្បី​នៅក្នុង​នរក​នោះ​ ​អស់​កាលយូរ​ត្រឹមនោះ​ ​ព្រោះហេតុនោះ​ ​បុគ្គល​គប្បី​រក្សា​វាចា​ចិត្ត​ឲ្យ​ល្អជា​ប្រក្រតី​ ​ក្នុង​គុណ​ដ៏​ប្រពៃ​ ​គឺ​សេចក្តី​ស្អាត​ ​និង​សីល​ជាទីស្រឡាញ់​ចុះ​។​ ​

​ចប់​ ​កោ​កាលិក​សូត្រ​ ​ទី១០​។​


​នាឡ​ក​សូត្រ​ ​ទី១១​


 [​៧៥​]​ ​អសិ​ត​ឥសី​ ​សម្រាក​នៅក្នុង​ទិវា​វិហារ​ ​បានឃើញ​នូវ​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​មាន​សេចក្តី​សោមនស្ស​រីករាយ​ផង​ ​នូវ​សក្កទេវរាជ​ ​ជាធំ​ជាង​ទេវតា​ផង​ ​នូវ​ពួក​ទេវតា​ដែល​ស្លៀកសំពត់​ស្អាត​ផង​ ​កាន់​នូវ​សំពត់​ ​ហើយ​សរសើរ​ក្រៃពេក​។​ ​
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 636865599857826844
ទៅកាន់ទំព័រ៖