ព្រះត្រៃបិដក ភាគ ៥៤

​លុះ​ឃើញ​ទេវតា​ ​(​ទាំងនោះ​)​ ​មានចិត្ត​រីករាយ​ ​មានចិត្ត​ខ្ពស់​ឡើង​ ​ក៏​ធ្វើ​នូវ​សេចក្តី​អើពើ​ ​សួរ​ដូច្នេះ​ថា​ ​ពួក​ទេវតា​ក្នុង​ជាន់​តាវត្តិង្ស​នោះ​ ​មាន​សភាព​រីករាយ​ក្រៃពេក​ ​ព្រោះ​ហេតុអ្វី​ ​អ្នក​ទាំងឡាយ​ ​កាន់​សំពត់​ ​ត្រេកអរ​ ​ព្រោះ​អាស្រ័យហេតុ​អ្វី​។​ ​(​អសិ​ត​ឥសី​ ​ដឹង​ថា​)​ ​ក្នុង​វេលា​ណា​ ​មាន​សង្គ្រាម​ជាមួយ​ពួក​អសុរ​ ​ជ័យជំនះ​មានដល់​ពួក​ទេវតា​ ​ពួក​អសុរ​ចាញ់​ ​ក្នុង​វេលា​នោះ​ ​ពួក​ទេវតា​ក៏​មិន​មានការ​ព្រឺរោម​ប្រាកដ​ដូច្នោះ​ឡើយ​ ​ពួក​ទេវតា​ត្រេកអរ​រីករាយ​ ​ព្រោះ​ឃើញ​នូវ​ហេតុ​ចំឡែក​ដូចម្តេច​។​ ​ពួក​ទេវតា​ហួច​ផង​ ​ច្រៀង​ផង​ ​ប្រគំ​ផង​ ​ទះដៃ​ទាំងសងខាង​ផង​ ​រាំ​ផង​ ​ថា​ ​នែ​ទេវតា​ទាំងឡាយ​ ​ជា​បុគ្គល​និរទុក្ខ​ ​ខ្ញុំ​សួរ​អ្នក​ទាំងឡាយ​ដែល​នៅ​លើកំពូល​ភ្នំ​មេរុ​ ​គឺ​ជាន់​តាវត្តិង្ស​ ​(​នេះ​)​ ​សូមអ្នក​ទាំងឡាយ​ ​បន្ទោបង់​សេចក្តី​សង្ស័យ​របស់ខ្ញុំ​ដោយ​ឆាប់​។​ ​(​ពួក​ទេវតា​ ​តប​ថា​)​ ​ពោធិសត្វ​នោះ​ ​ដូចជា​កែវ​ដ៏​ប្រសើរ​ ​ឥតមាន​អ្វី​នឹង​ផ្ទឹម​បាន​ ​ទ្រង់​កើត​ក្នុង​ព្រៃ​លុម្ពិនី​វ័ន​ ​ក្នុង​ជនបទ​ ​ជា​ស្រុក​របស់​ពួក​សក្យៈ​ ​ក្នុង​មនុស្សលោក​ ​ដើម្បី​ជា​ប្រយោជន៍​ ​និង​សេចក្តី​សុខ​
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 636865600049697818
ទៅកាន់ទំព័រ៖